ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ទឹកកក​បាន​ជិត 1 គីឡូក្រាម​និង មេតំ​ហ្វេ្វ តា​មីន​គ្រាប់​ចំនួន ៤.០៣៥​គ្រាប់​….

​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ទឹកកក​បាន​ជិត 1 គីឡូក្រាម​និង មេតំ​ហ្វេ្វ តា​មីន​គ្រាប់​ចំនួន ៤.០៣៥​គ្រាប់​….

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី 28 ខែមិថុនា ឆ្នាំ 2018 នៅវេលា​ម៉ោង 19 និង 20 នាទី កម្លាំង​ការិយាល័យ​បទល្មើស គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស​ប៊ុន​សឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កាលៃ ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន 1 នាក់​នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន 1 សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ។​

​លោក វរ​សេនីយ៍ ឯក ស​ប៊ុន​សឿង បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​បណ្ដាញ ផ្ដល់ឲ្យ លោក​បាន​ធ្វើ​ជា​ប្ដី​ឬ​ការ​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន បិ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ស្នើសុំ​គោលការណ៍ និង​ដោយ​ទទួល​បាន​ការ អនុញ្ញាត ពី​លោក​មាស​ច័ន្ទ​ពិសិដ្ឋ្ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង និង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ខាងលើ រហូត​ឈានដល់​ការឃាត់ខ្លួន​ជន សង្ស័យ​បាន​ចំនួន​មួយ​នាក់ ឈ្មោះ​អឹម ច​យ​(​ហៅ​ចិត្រ​) ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​មុខរបរ​មិន​ពិតប្រាកដ ។ បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន 1 សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ។ ហើយ​រឹបអូស​បាន​វត្ថុតាង រួមមាន ៖
÷ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន 2 ថង់​ធំ​៩៨៨.៦ ក្រាម​-
… គ្រឿងញៀន​មេតំ​ហេ្វ​តា​មីន (wy       )​ចំនួន​៤.០៣៥​គ្រាប​និង ទូរស័ព្ទដៃ​ចំនួន 2 គ្រឿង ហើយ​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន 1 ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿន បានបញ្ជាក់​ថា ក្រោយពី​ធ្វើការ​សាកសួរ​នាំ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ជា​កម្មករ​អូស​រេ​ទះ នឹង​បាន​ទទួលបញ្ញើ​អីវ៉ាន់ ពី​បុរស​ម្នាក់ ពី​ប្រទេស​ថៃ មិន​ស្គាល់​អត្តសញ្ញាណ ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ យក​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា លុះ​ចូល​មក​ដល់​ចំណុច​រង្វង់​មូល​ប៉ោយ​ប៉ែត គាត់​ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ ឃា​ហ្វត់​ខ្លួន​តែម្តង .. ។​

​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​ធ្វើតេស្ត​លើ​សារធាតុ​ញៀន អាច​បញ្ជាក់​ថា ជនសង្ស័យ ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស ជួញដូរ ខុសច្បាប់ នូវ សារធាតុ​ញៀន ពិតមែន ។​

​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ត​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ទៅ​ទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com