ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេ ហ៊ីម រំលោភ​ប្អូនថ្លៃ​ខ្លួន​ឈ្មោះ​សុខ ចិន្ដា អាយុ​១៤​ឆ្នាំ​បាន​សម្រេច​៧​ដង​!!

កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេ ហ៊ីម រំលោភ​ប្អូនថ្លៃ​ខ្លួន​ឈ្មោះ​សុខ ចិន្ដា អាយុ​១៤​ឆ្នាំ​បាន​សម្រេច​៧​ដង​!!

នៅវេលា​ម៉ោង​២១:០០​នាទី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា  ឆ្នាំ​២០១៨ ដោយ​បាន​ទទួល​ពាក្យ​បណ្ដឹ​ផ្ទាល់មាត់​ពី​កុមារី​រងគ្រោះ​ឈ្មោះ​សុខ ចិន្ដា អាយុ​១៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អាល​ច  ឃុំ​កន្តួ​ត  ស្រុក​ចិត្រ​បុរី  ខេត្ត​ក្រចេះ​។​

​លុះដល់​វេលា​ម៉ោង​២២:១៥​នាទី​ថ្ងៃ​ដដែល​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ចំនួន​០៣​នាក់ រថយន្ត​០១​គ្រឿង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក មើ​ម ម៉ា​រ៉ាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សេ ហ៊ីម ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ទវ​:​ទៅ​លើ​ក្មេងស្រី​នៅ​ចំណុច​ក្រុមហ៊ុនដូ​ទឺសាយ​ហ្គ​ន​(​ឌី​ធី​)​ក្នុងភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី  ខេត្ត​ក្រចេះ​។

​លោក​វរសេនីយ៍ត្រី អ៊ឹម ចិ​ត្រា បាន​ប្រាប់​ឱយដឹងថា​ចំពោះ​ករណី​ដែល​ជនសង្ស័យ​បាន​រំលោភ​ទៅ​លើ​ក្មេងស្រី រងគ្រោះ​បាន​សម្រេច​ចំនួន​០៧​ដង​នេះ​មិន​មែន​ក្នុង​រយ​:​ពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ គឺ​ជនសង្ស័យ​បាន​រំលោភ​ជាច្រើន​ថ្ងៃ​ខែ​កន្លង​មក​ហើយ​ឆ្លៀត​ឱកាស​នៅ​ពេល​ប្រពន្ធ និង​ម្ដាយក្មេក​ខ្លួន​មិន​នៅផ្ទះ​ដោយ​គំរាម​ក្មេងស្រី​ត្រូវជា​ប្អូនថ្លៃ​ថា បើ​ហ៊ាន​តែ​ប្រាប់​ឱយ​គេ​ដឹង​នោះ​គេ​នឹង​សំលាប់​ចោល​តែ​លើក​ចុងក្រោយ​នេះ​ថ្ងៃកើតហេតុ​ខាង​លើ​ក្មេងស្រី​ទ្រាំ​លែង​បាន​សំរេចចិត្ត​ប្ដឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក ដើម្បី​ជួយ​ចាត់ការ​ផង​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​បញ្ជូន​ទៅ​កង​រាជ​ងាវុ​ធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី  លុះ​មកដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨  កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​រួចរាល់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕
​ដោយ ខ្មែរ​អច្ឆរិយៈ​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com