ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃសុក្រទី១រោចខែបុស្សឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៦មករា២០២៤

គួរឲសោកស្តាយណាស់ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រជាជាពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញដេកស្លាប់កណ្តាលព្រៃ សង្ស័យការបាញ់ប្រហារដោយកាំភ្លើង សង្ឃឹមថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ តាមស្វែងរកជនបង្កមកផ្តន្ទាទោសតាមច្បាប់!!

មណ្ឌលគិរី ៖កូនដំរីព្រៃមួយក្បាលត្រូវបានប្រជាជាពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញដេកងាប់កណ្តាលព្រៃសង្ស័យដោយសារមានការបាញ់ប្រហារដោយកាំភ្លើង។ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ នៅក្នុងស្រុកកោះញែក បានប្រាប់អង្គភាពអង្គភាពសារព័ត៌មានយេីងឲដឹងថា  ពួកគាត់បានប្រទះឃើញកូនដំរីព្រៃមួយក្បាលដេកស្លាប់ក្នុងព្រៃត្រង់ចំណុចអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក សង្ស័យងាប់ដោយសារត្រូវគ្រាប់កាំភ្លើង។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើង។ថា ពិតជាមានករណីបានកើតឡើងប្រាកដមែន លោកកំពុងចាត់ចែងឲ្យមន្រ្តីជំនាញធ្វើកោសល្យវិច័យហើយ។លោកបានបញ្ជាក់ថា កូនដំរីព្រៃដែលស្លាប់នោះប្រហែលមានអាយុ៦ខែប៉ុណ្ណោះ។

ពលរដ្ឋសង្ឃឹមថា សម្រាប់ករណីនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ និងបើកការស្រាវជ្រាវតាមចាប់ជនបង្ក មកផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងជាទីបំផុត។

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០១៥៧៧០២០៥

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com