ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃច័ន្ទទី៥កើតខែមិគសេរឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១៥មករា២០២៤

ទើបធ្វើកិច្ចសន្យាពីខេធីវីមួយចំនួននិងពីរកន្លែង បង្កប់ល្បែង និងសាធាតុញៀន បែកធ្លាយមិនទាន់រលុបស្នាមដានជើងសមិត្ថកិច្ចផង បែកធ្លាយក្លឹនស៊ុយមួយកន្លែងទៀតហើយ គឺ J07 KTV ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែតបែកធ្លាយក្លឹនយ៉ាងក្តៅគគុកបន្ថែមទៀតហើយសូមលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជួយពិនិត្យមើលខារ៉ាអូខេមួយកន្លែង មានយីហោឈ្មោះ J07 KTV ដែលស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការបែកធ្លាយរូបភាពពីខាងក្នុង មានរបស់អ្វីសំខាន់នៅលើតុ តើរបស់នោះជាអ្វី? សូមជួយពិនិត្យ និងធ្វើការស្រាវជ្រាវផង ព្រោះមានយុវជនខ្លះ លើកឡើងថា មានការប្រើប្រាស់សារធាតុញៀននៅទីនោះ។
នេះជាប្រភពនិងការលើកឡើងរបស់យុវជន ប្រាប់មកអង្គភាពយើងខ្ញុំ មិនដឹងថា ជារឿងពិត ឬមិនពិតនោះទេ ដោយមិនអាចធ្វើការសន្និដ្ឋានបានទេ មានតែសមត្ថកិច្ចទេ ដែលអាចសន្និដ្ឋានបាន។

បើទោះបីមានការសុំសំណូមពររបស់ពលរដ្ឋ យើង ទៅកាន់លោកអធិការក្រុងប៉ោយប៉ែត និងលោកស្នងការខេត្ដបន្ទាយមានជ័យ ដើម្បីលុបបំបាត់ការប្រើប្រាស នូវសារធាតុញៀន ដែលជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពលរដ្ឋ និងសង្គមជាតិទាំងមូលតែបញ្ហារនេះហាក់នៅមិនទាន់បានបំបាត់ទាំងស្រុងនៅឡើយ។

តែទោះយ៉ាងណាក្នុងករណីរូបភាពទាំងអស់នេះលោកវរសេនីយ៍ឯកសៅ សារឿនអធិការក្រុងប៉ោយប៉ែត លោកបានមានប្រសាសន៍ និងសូមច្រានចោលគឺជារឿងមិនពិតសំរាប់J07 KTVនោះទេពីព្រោះក្រុមការងារសមត្ថកិច្ចក្រុងបានដើរចុះធ្វើកិច្ចសន្យាគ្រប់ក្លឹបនិងខេធីវីទាំងអស់ហាមដាច់ខាតមិនឱ្យមានគ្រឿងញៀនបង្កប់ល្បែងស៊ីសងនោះទេ។

សូមបញ្ជាក់ថា÷ទោះបីជា KTV នៅក្រុងប៉ោយប៉ែត កន្លងមក ត្រូវបានសមត្ថកិច្ច បង្ក្រាបទ្រង់ទ្រាយធំជាច្រើនទីតាំង និងបានធ្វើកិច្ចសន្យាជាច្រើនលើកយ៉ាងណាក៏ដោយ ហាក់ដូចជា បទល្មើសគ្រឿងញៀននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមក្លឹបឬខេធីវីមិនមានការថមថយចុះនោះទេ តើបណ្ដាលមកពីមូលហេតុអ្វីទាន!!។បើក្នុងរូបភាពនេះយ៉ាងណាយ៉ាងណានោះសូមឱ្យសមត្ថកិច្ចពិចារណាដោយការគួរ៕

ត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០១៥៧៧០២០៥

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com