ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃច័ន្ទទី៥កើតខែមិគសេរឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១៥មករា២០២៤

បែកធ្លាយរឿងអាក្រក់តាមក្លឹបខេធីវីដ៏ក្តៅគគុកមានទាំងបង្កប់ល្បែងសុីសងមានទាំងប្រើប្រាស់សាធាតុញឿនក្នុងក្លឹបនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានការបង្ក្រាបក្លឹបនិងខេធីវីជាច្រើនក្នុងអំឡុងប៉ុន្មានខែកន្លងមកនេះស្រាបតែរយះពេលថ្ងៃ១២និង១៣មករាដើមឆ្នាំមានការលេចចេញនៅក្លីបវីដេអូរ ដែពាក្យចាស់ថា÷ដំរីងាប់មិនអាចយកចង្អេទៅបាំងមិនជិតនោះពិតជាមិនខុសទេ។

ក្រោយពីរមានការបែកធ្លាយរឿងរ៉ាវក្នុងខេធីវីឬក្លឹបដូចជាអេហ្សុីបខេធីវី(AZIB KTV)មានបង្កប់ល្បែងសុីសងយ៉ាងសម្បូរបែបនៅកណ្តាលក្រុងប៉ោយប៉ែត G9KTVបើកឲ្យមានការប្រើប្រាស់ថ្នាំញឿនមានរហូតជាសមិត្ថកិច្ចបានទៅប្រប្រិត្តសេពគ្រឿងញឿនយ៉ាងគគ្រឹកគគ្រេងនៅទីនោះរួចមក ។

នៅថ្ងៃ១៣មករាឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការខេត្តបន្ទាយមានជ័យ
និងមានការបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯកសៅ សារឿនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍ទាំងអស់ចុះប្រតិបត្តិការនិងសាវជ្រាវជាបន្ទាន់ ដើម្បីចាត់វិធានការ និងកោះហៅម្ចាស់ក្លឹបទាំងអស់នោះមកដើម្បីធ្វើកិច្ចសន្យាហាមមិនឲ្យមានបើកល្បែងស៊ីសងឬបង្ករបទល្មើសផ្សេងៗទៀតដូចជាប្រើប្រាស់គ្រឿងញៀនជាដើម។ល។

ពលរដ្ឋនៅក្នុងប៉ោយប៉ែតមានការអំណរសាទរចំពោះវិធានការរបស់សមត្ថកិច្ច។តែពលរដ្ឋមួយចំនួនខ្លះលោកបានដាក់សំណួរថា÷នៅក្នុងរយៈពេលប៉ុន្មានខែមកនេះឃើញថាសមត្ថកិច្ចបង្ក្រាបនិងធ្វើការដាក់កិច្ចសន្យាជាច្រើនកន្លែងប៉ុន្តែ ក្លឹបមួយចំនួនដូចជាG9KTV នេះជាដើមហាក់បីដូចជាមិនរាងចោលនៅតែប្រព្រឹត្តបទល្មើសដដែលៗឬមួយក៏ក្លឹបឬក៏ ktv ទាំងអស់នេះសុទ្ធតែមានខ្នងបង្អែកក្រាស់ៗនៅពីក្រោយហើយមើលទៅបានមិនឈប់ប្រព្រឹត្តទាល់តែសោះ ។ ហើយរាល់ការបង្ក្រាបគេពុំដែលឃើញចាប់ខ្លួនម្ចាស់ទីតាំងប្រព្រឹត្តបទល្មើសមកដាក់ទោសបានម្តងណានោះឡើយ។

សូមរំលឹកផងដែរថា÷ក្រោយពីមានការបង្ក្រាបដូចជាស្កាយ ktvនៅអាគារថ្មីktv អត់ឈ្មោះនៅបុរីសាន ស៊ានហូនាពេលកន្លងមកត្រូវបានបិទ តែមួយរយៈមកនេះឃើញមានក្លឹបនិងខេធីវីកាន់តែកើតមានច្រើនដូចផ្សិតត្រូវទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត ហើយមានការប្រើអំពើហិង្សាជាច្រើននៅទីកន្លែងក្លឹប ktvកើតមានជារឿយៗផងដែរ។តែពិនិត្យឃើញថាក្លឹបឬ ktv ទាំងនោះនៅតែឈរជើងបើករកសុីមួយចំនួនបានដដែល។

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំពិសេសគណៈមេបញ្ជាការឯកភាពខេត្តឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងគណៈមេបញ្ជាការឯកភាពក្រុងលោកគាត ហ៊ុល ខាងសមត្ថកិច្ចលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រីបោន បិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសូមចាត់វិធានការក្តៅចំពោះបទល្មើសតាមបណ្ដាក្លឹបក៏ដូចជាល្បែងស៊ីសងអនឡាញនានាជាពិសេសក្លឹបនិងខេធីវីដែលប្រើប្រាស់គ្រឿងញៀនធ្វើឲ្យពួកគាត់ព្រួយបារម្ភពីអនាគត់កូនចៅរបស់គាត់ផងដែរ ហើយដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចផង និងសុខសុវត្ថិភាពដល់ពួកគាត់ផង៕

ត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០១៥៧៧០២០៥

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com