ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី១កើតខែបុស្សឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១១មករា២០២៤

ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចបរវធិបតីហ៊ុន ម៉ាណែតនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋពិសារអាហារសាមគ្គីអបអរសាទររំលឹកខួបលើកទី ៤៥ទិវាជ័យជំនះ ៧ មករានៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២៤ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថននាយករងខុទ្ទកាល័យសម្ដេចបរវអធិបតីហ៊ុន ម៉ាណែតនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនក្រុងប៉ោយប៉ែត
ឯកឧត្តមអ៊ុំ រាត្រីគណៈអភិបាលខេត្តបន្ទាយមានជ័យ
លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត
រួមទាំងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្តក្រុងនិងអភិបាលក្រុងអារញ្ញស្រះកែវប្រទេសថៃបានចូលរួម ដើម្បីអបអរសាទរខួបលើកទី៤៥ទិវាជ័យជំនះ ៧ មករា១៩៧៩និង២០២៤ដែលរៀបចំឡើងនៅទីបរិវេណបុរី pass city ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃ១០ខែមករាឆ្នាំ២០២៤ដោយមានវត្តមានកងកម្លាំងចម្រុះទាំងបីនិងប្រជាពលរដ្ឋគ្រប់វ័យគ្រប់ភេទបានចូលរួម យ៉ាងច្រើនកុះកររាប់ម៉ឺននាក់ផងដែដើម្បីជួបជុំពិសាអាហារសាមគ្គីជួបជុំ គ្នា។

នាឱកាសដ៏ពិសេសវិសាលនេះឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថនបាននាំប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា មករំលឹករឿងបីឆ្នាំប្រាំបីខែ ២០ ថ្ងៃដែលពលរដ្ឋខ្មែរកាលសម័យនោះរស់នៅក្នុងពិភពដ៏សែនខ្មៅងងឹតក្រោមការដឹកនាំរបបពួកអាវខ្មៅបានជិះជាន់កាប់សម្លាប់ពលរដ្ឋអស់ជាង ៣ លាននាក់ នារបបប្រល័យពូជសាសន៍ផ្តាច់ការពេលនោះ។

ដោយមានគណបក្សទេវតាជាគណបក្សប្រជាជនកម្ពុជាបានរំដោះពលរដ្ឋខ្មែរចាកផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ធ្វើឱ្យមានការរីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យសព្វថ្ងៃនេះយើងមានការហូបចុកជួបជុំស្លៀកពាក់ស្អាតបាតមានសុខនិងសុវត្ថិភាពពេញដោយបរិបូណ៌ និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនាពេលសព្វថ្ងៃនេះ ក្នុងហេតុការណ៍នេះហើយធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនបំភ្លេចនូវតែចងចាំគុណណូបការៈថ្ងៃ ៧ មករា១៩៧៩ជាថ្ងៃកំណើតទី២ នោះបានឡើយ៕

អត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com