ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្ត​រតនគិរី និង ខេត្ត​យ៉ា​ឡាយ បន្ត​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា សម្រាប់​រដូវប្រាំង ( ២០១៨-២០១៩ )

ខេត្ត​រតនគិរី  និង ខេត្ត​យ៉ា​ឡាយ បន្ត​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា សម្រាប់​រដូវប្រាំង ( ២០១៨-២០១៩ )

​ខេត្ត​រតនគិរី ៖ គណកម្មការ​ជំនាញ​ខេត្តរតនគិរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណកម្មការ​ជំនាញ ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណរដ្ឋស​ង្គ​ម​និយម​វៀតណាម បាន​ជួបប្រជុំ​គ្នា​ស្តីពី​សហប្រតិបត្តិ ការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​នៅក្នុង​សម័យ​សង្គ្រាម​នៅ កម្ពុជា​សម្រាប់​រដូវប្រាំង ( ២០១៨-២០១៩ ) ។

​កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី ក្រោម​អធិបតីភាព​ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មការ​ជំនាញ​ខេត្ត​រតនគិរី និង​លោកជំទាវ ហួ​ញ នឺ​ធូ​ហា អនុប្រធាន​គណកម្មាធិកា​រ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ។

​កិច្ចប្រជុំ​ខាងលើ​នេះ​ភាគី​ទាំង​២ បាន​ធ្វើ​ការពិភាក្សា និង​ឯកភាព​អំពី​កិច្ច​សហប្រតិបត្តិ ការ​រុករក​អដ្ឋិធាតុ និង​ធ្វើ​មាតុភូមិនិវត្តន៍​សម្រាប់​រដូវប្រាំង ( ២០១៨-២០១៩ ) ដោយ​ពេល វេលា​នៃ​ការរុករក​គិត​ចាប់ពី​ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ដោយ​មាន​ក្រុម​រុករក​ចំនួន​មួយក្រុម មាន​ចំនួន ២៣ នាក់ ហើយ​ទីតាំង​ឈរជើង របស់​ក្រុម​K52 នៅ​ចំណុច​អូរ​ចេង​ផ្លូវបំបែក​ទៅ​ស្រុក​លំផាត់​។ ហើយ​ភូមិសាស្ត្រ​នៃ​ការរុករក អដ្ឋិធាតុ​គឺ​នៅ​ស្រុក​អូរយ៉ាដាវ បរ​កែវ លំផាត់ កូន​មុំ និង​ក្រុង​បាន​លុង តាម​គម្រោង​នៅ​រដូវ ប្រាំង ( ២០១៨-២០១៩ ) នេះ​គឺ​រក​អោយ​បាន​ពី ៧ ទៅ ១០ អដ្ឋិធាតុ ។

​គួរ​បញ្ចាក់​ថា យោង​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀម និង​កិច្ចប្រជុំ​លើក​ទី​១៥ រវាង​រដ្ឋា​ភិ បាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា​នៅ​ទីក្រុង​ហូ​ជី​មី​ញ កាលពី​ថ្ងៃ​ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ ស្តី​ពី​ការបន្ត​រុករក អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ជំនួយការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង សម័យ​សង្គ្រាម​នៅ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍ ។ ដែល​ក្នុង​រយៈពេល ១៨ ឆ្នាំ ( ២០០០- ២០១៨ ) គណកម្មការ​ជំនាញ​ខេត្ត​ទាំង​២ ( រតនគិរី​-​យ៉ា​ឡាយ ) បាន​រួម​សហការ​គ្នា​យ៉ាង សកម្ម​ក្នុង​ការរុករក​គាស់​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ខេត្ត​យ៉ា​ឡាយ​នៅក្នុង ភូមិសាស្ត្រ​ខេត្ត​រតនគិរី​បាន​ចំនួន ៥១៨ អដ្ឋិធាតុ​មកហើយ ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com