ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃច័ន្ទទី១២រោចខែមិគសេរឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៨មករា២០២៤

 

លោកពៅរិទ្ធីហៅធីស្នានិងភរិយាក្រុមគ្រួសារ និងសប្បុរសធម៌មួយចំនួនបានធ្វើអំណោយជូនចាស់ជរា និងបងប្អូនពលរដ្ឋ៥០គ្រួសារជួបជុំគ្នា ដើម្បីអបអរសាទរក្នុងថ្ងៃ ៧ មករាខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជំនះ៧មករា១៩៧៩របស់គណបក្សប្រជាជនកម្ពុជាបានរំដោះរាស្រ្តផុតពីកសេចក្តីស្លាប់

ក្រុងប៉ោយប៉ែត៖ នៅរសៀលថ្ងៃអាទិត្យទី ៧ខែមករាឆ្នាំ២០២៤លោកពៅរិទ្ធីហៅធីស្នានិងភរិយាក្រុមគ្រួសារ និងសប្បុរសធម៌មួយចំនួនដែលមានរាយនាមដូចខាងក្រោមនេះ
១.លោកពៅរិទ្ធីនិងភរិយាក្រុមគ្រួសារអង្ករ ២៥ គីឡូក្រាមថវិកា២៥០០០០០រៀល ទឹកបរិសុទ្ធ១យួ។
២.លោកស្រីជូ អីថវិកា(៥០០០លុយបាត)ប្រាំពាន់បាតសារុង១អាវកីឡា១ឈុត អាវស្លៀកនៅផ្ទះមួយឈុត។
៣.លោកស្រីវ៉ាន់ ស្រីសោភាថវិកា 50 ម៉ឺនរៀល។
៤.លោកស្រីដួង ផនភួយសំឡី៥០ភួយ។
៥.លោកឧកញ៉ាយូ ថវិកា៥០មុឺនរៀល។
៦.លោកស្រីឡុងសុខឃីមភួយ ៥០ភួយ។
៧.លោកខិន លាងហួតថវិកា៥០មុឺនរៀល។
សរុបទាំងអស់៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូថវិការចំនួន១០មុឺនរៀល សារ៉ុង១ សម្លៀកបំពាក់២ឈុតនិងភួយ២ ទឹកសុទ្ធ១យួ។

សូមបញ្ជាក់ថា ក្នុងថ្ងៃ ៧ មករាជារៀងរាល់ឆ្នាំ លោកពៅឬទ្ធីហៅធីស្នានិងភរិយាតែងតែគៀងគរសប្បុរសធម៌នានាមានទាំងសប្បុរសធម៌ជាជនជាតិថៃបានចូលរួម និងចំណាយនូវថវិកាផ្ទាល់ខ្លួនរបស់លោកជូនដល់ចាស់ជរាក៏ដូចជាប្រជាពលរដ្ឋដែលទីទល់ក្ររស់នៅក្នុងបណ្ដាលភូមិមួយចំនួនក្នុងក្រុងប៉ោយប៉ែតដើម្បីចែករំលែកផ្ដល់ជាអំណោយដល់ពលរដ្ឋនិងដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៥នៃការរស់ឡើងវិញរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសងើបចាកផុតពីឋាននរកអវជ័យរបបព្រៃផ្សៃ ប្រល័យពូជសាសន៍៣ឆ្នាំប្រាំ៨ខែ ២០ ថ្ងៃមកអស់រយៈពេល ៤៥ឆ្នាំមកហើយនោះ តែពលរដ្ឋខ្មែរគ្រប់រូបនៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានគុណថ្ងៃ ៧ មករានោះឡើយ។

ត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com