ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃសុក្រទី១០កើតខែមិគសេឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២២ធ្នូឆ្នាំ២០២៣

កម្លាំងជំនាញគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនជនជាតិថៃប្រុសស្រី៦នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់បញ្ជូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងសមត្តកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ មានការសម្របសម្រួលនិតីវិធីដោយលោក លឹមប៊ុន សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លាចំនួន ០១ថង់។ យោងការសួរនាំ កម្លាំងយើងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់/ស្រី៣នាក់ (ជនជាត់ថៃ០៥នាក់) ១.ឈ្មោះ ណាតថាផន  ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ
៤.ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥.ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រៅពីនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបាន ឃាត់ខ្លួនយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com