ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃអាទិត្យទី១៣រោចខែកត្តិកឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១០ធ្នូឆ្នាំ២០២៣

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា បញ្ខេញកណ្តាប់ដៃដែកតាមប្រម៉ាញ់បង្គ្រាបឲ្យអស់នៅក្រុមជួញដូរចែកចាយសាធាតុញឿននៅក្រុងប៉ោយប៉ែតទោះក្នុងកាល:ទេស:ណាក៏ដោយ

ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី មានការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនគ្រឿងញៀននិងលោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល ឲ្យចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានរុករកឃើញបង្រាបនៅទីតាំងមួយកន្លែង  បានចុះទៅដល់កន្លែងកើតហេតុ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់មានស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

វត្ថុតាងចាប់បានរួមមាន÷ ១-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៣៥ គ្រាប់ ។
២-ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច។
៣-ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៥ ។
៤-បារីអេឡិចត្រូនិច(វេប) ចំនួន ០៥ ដើម។
៥-ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៧ ដើម។
៦-បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ ។

ជនសង្ស័យទាំង១៩នាក់ខាងលើជំនាញនេះបានបញ្ជូនទៅការិយាល័យខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ជនសង្ស័យទាំងអស់នោះ ជាមុខសញ្ញាលួច ឆក់ និងកាប់ នៅក្នុងមូលដ្ឋាន ផងដែរ ។

អត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com