ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបាត់ដំបង

ចេញផ្សាយថ្ងៃអាទិត្យទី៦រោចខែកត្តិកឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៣ធ្នូឆ្នាំ២០២៣

ម៉ូតូជាង៣០គ្រឿងហោះចេញពីព្រំដែនថៃចូលមកកម្ពុជាតាមច្រករបៀងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងសមិត្ថកិច្ចការពារព្រំដែននិងស្នងការរងប្រចាំទិសបដិសេធថាមិនដឹង
ខេត្តបាត់ដំបង ៖បើយោងតាមប្រភពព័ត៌មានក្នុងស្រុកបានចេញផ្សាយពាក់ព័ន្ធករណីមានម៉ូតូជាង ៣០ គ្រឿងបានផ្លោះចេញតាមច្រកល្បៀងស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូនរួចសើមៗនេះ ត្រូវបានលោកវរៈសេនីយ៍ឯកម៉ុង សុីមេបញ្ជាការវរសេនាតូចព្រំដែនគោក ៨១៧សំពៅលូន បានបដិសេធទាំងស្រុងថាមិនមានម៉ូតូទាំងនេះចេញតាមតំបន់កាន់កាប់របស់លោកនោះឡើយ។ចំណែកឯលោកអ៊ឹម  កុសលស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តើការផ្សព្វផ្សាយព័ត៌មាននេះពិតឬយ៉ាងណានោះចាំលោកសើបអង្កេតសិន។
ក៏ប៉ុន្តែបើតាមប្រភពច្បាស់ការ បានបញ្ជាក់ប្រាប់ថា ម៉ូតូទាំង ៣០ គ្រឿងជាងនេះបានលោតចូលមកតាមច្រករបៀងមួយស្ថិតក្នុងភូមិសាស្ត្រ ភូមិតាស្ដារស្រុក សំពៅលូន ខេត្តបាត់ដំបង។

បើតាមពលរដ្ឋនិងមឆ្ចដ្ឋានមួយចំនួនដែលរស់នៅក្នុងស្រុកសំពៅលូនបានបង្ហើបឲ្យដឹងថា ម៉ូតូអត់ពន្ធទាំងអស់នេះចូលមកបានគឺមកពីមន្ត្រីចម្រុះគ្រប់ស្ថាប័នជំនាញពាក់ពន្ធ័បិទភ្នែកសហការគ្នាប្រមូលលុយចែកគ្នាដាក់ ហោប៉ាវរៀងៗខ្លួនហើយបានជាធ្វើមិនដឹងមិនឮបែបនេះនោះ។
ប្រជាពលរដ្ឋបានសំណូមពរដល់គណៈមេបញ្ជាការឯកភាពខេត្ត លោកស្នងការខេត្តបាត់ដំបងមេត្តាចុះពិនិត្យមើលសកម្មភាពកូនចៅដែរមានស្ថាប័នពាក់ព័ន្ធតាមព្រំដែនយកទៅដុះក្អែលចេញខ្លះផងកុំគិតតែពីរដើម្បីផលប្រយោជន៍បក្សពួកខ្លួនធ្វើឱ្យបាត់ពន្ធរដ្ឋនិងធ្វើបាបដល់ប្រជាពលរដ្ឋ។ដែលបានទិញម៉ូតូអត់ពន្ធទៅប្រើប្រាស់ខុសច្បាប់ទៀត។

អត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿនធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com