ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃអង្គារ ទី៩រោចខែអស្សុជឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៧វិច្ឆកា ឆ្នាំ២០២៣។

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងប៉ោយប៉ែតឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេយីហោsky ktvឃាត់ខ្លួនបានមនុស្សប្រុសស្រី១០៧នាក់សង្ស័ប្រើប្រាស់សារធាតុញឿន!!

ខេត្តបន្ទាយមានជ័យ៖  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង បើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ក្នុងករណីនេះដែ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន ១.ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ស្រី០១នាក់ ២.វៀតណាមៈ១៥នាក់ ស្រី០២នាក់ ៣.ចិនៈ០៣នាក់ ស្រី០១នាក់ ៤.ថៃៈ០៣នាក់ ស្រី០៣នាក់។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកផងដែរថា  កន្លងមកកម្លាំងជំនាញនៃអធិការក្រុងប៉ោយបែត បានចាត់វិធានការបង្គ្រាបទៅលើទីតាំងktvមួយកន្លែងក្នុងបុរីសានហូក៏ករណីប្រើប្រាស់សាធាតុញឿនដែ ហើយនៅយប់ថ្ងៃ១៤.១១.២០២៣បង្គ្រាបនៅលើទីតាំងអគាថ្មីktv skyនេះក៏មានប្រើប្រាស់សារធាតុញឿនទៀត ពលរដ្ឋបានលើកឡើងថា នៅក្នុងភូមិសាស្ត្រទឹកដីក្រុងប៉ោយប៉តជាពិសេស ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្នុងក្រុងប៉ោយប៉ែតមានក្លឹបមានktv៤ទៅ៥កន្លែងជាប់គ្នារដឹកហើយក៏មានចំហាយក្លឹនពីខាងក្នុងមិនសូវស្រួលប៉ុន្មាននោះដែទេ។ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនិងមានចំការរ៉ុករកនិងមានវិធានការបង្ក្រាបជាបន្តបន្ទាប់ដើម្បីកូនខ្មែរនិងសង្គមជាតិតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសម្ដេចមហាបរបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅគោលនយោបាយត្រូវតែឲ្យអស់គ្រឿងញៀននៅកម្ពុជា មន្ត្រីណាពាក់ពន្ធ័ត្រូវមានវិធានការក្តៅ៕

អត្ថបទនិងរូបភាពដោយ៖ស៊ាង ហឿន

  • ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរិយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com