ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កំពង់ឆ្នាំ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី៧១២កើតខែអស្សុជឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៦តុលា ឆ្នាំ២០២៣។

 

ជនជាតិវៀតណាម២នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រី

(កំពង់ឆ្នាំង)៖ជនជាតិវៀតណាម២នាក់និងកាណូតសម្រាប់អូសដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបន្ទាប់ពីក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋបានប្រទះឃើញពួកគេ បាននិងកំពុងតែលួចកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស ចងអូសតាមកាណូតបម្រុងយកទៅទម្លាក់ក្នុងទន្លេធ្វើជាសម្រាស់ដាក់ស្ទាក់ចាប់ត្រី និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញភ្លាមៗផងដែរ។ករណីបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកដាក់ធ្វើជាសម្រាស់សម្រាប់ចាប់ត្រីខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០៖០០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកថ្លាន់ (ជាព្រែកអភិរក្សពូជត្រី)ស្ថិតក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានឲ្យដឹងថា: បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលរបស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហ្នឹងបានឃាត់ខ្លួនជនល្មើសជាជនជាតិវៀតណាមដែលបានប្រព្រឹត្តបទ ល្មើសខាងលើចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។ជនល្មើសទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ប៉ុ ន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំ(ចំណុចព្រែកគូរ)។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន១៥ដើមធំៗ ដែលគេកាប់ក្នុងតំបន់អភិ រក្ស ចងអូសជាមួយកាណូត, ពីដុងទឹកចំណុះ៣០លីត្រគ្មានទឹកជាច្រើន ដែលសម្រាប់ចងបណ្ដែតគល់ឈើដើម្បីងាយស្រួលក្នុងការអូសសណ្ដោងតាមទឹក និងខ្សែជាច្រើនចង្វាយសម្រាប់ចងដើមឈើអូស។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងទៀតថា: ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា: ខែនេះគឺជារដូវដែលអ្នកនេសាទមួយចំនួនគេត្រូវការនេសាទដោយដាក់សម្រាស់តាមដងទន្លេដើម្បីឱ្យត្រីចូលទុករយះពេល៣ឬ៤ខែក្រោយមកគេនឹងយកអូនមកហ៊ុំព័ទ្ធចាប់យកត្រីតែម្ដង។ចំពោះសម្រាស់វិញគឺភាគច្រើនគេកាប់ព្រៃលិចទឹកយកមកដាក់បណ្ដុំធ្វើជាសម្រាស់។ក្នុងនោះដែរអ្នកដែលគេហ៊ានគេអាចចូលកាប់ដើមឈើព្រៃលិចទឹកនៅក្នុងតំបន់ហាមឃាត់ដូចជាក្នុងតំបន់អភិរក្សខាងលើនេះជាដើម។ពួកគាត់បានបញ្ជាក់ទៀតថា កាលពីឆ្នាំមុនៗពួកគេកាប់ព្រៃលិចទឹកដឹកទាំងថ្ងៃ តែ២ឆ្នាំចុងក្រោយនេះភាគច្រើនគឺគេធ្វើសកម្មភាពនៅពេលយប់។ ហេតុនេះពួកគាត់សំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរមេត្តាមានវិធានការនិងទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ បើមិនដូច្នោះទេព្រៃលិចទឹកក្នុងតំបន់អភិរក្សនិងត្រូវបានកាប់បំផ្លាញដោយសារក្រុមជនខិលខូចមួយចំនួនដូចខាងលើនេះជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថាៈ ព្រៃលិចទឹកមានតួនាទីសំខាន់ណាស់ក្នុងវិស័យជលផល ព្រៃលិចទឹកក៏ជាកត្តាស្លាប់រស់របស់វិស័យជលផលទៀតផង។ ហើយត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីជលផលថា ជាដែននេសាទដែលត្រូវថែរក្សាការពារយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាកុំឲ្យវិនាសបាត់បង់ ព្រៃលិចទឹកជាទីជម្រកយ៉ាងសំខាន់ជាប្រភពផ្ដល់ចំណីនិងជាកន្លែងពងកូនយ៉ាងកក់ក្តៅរបស់ហ្វូងមច្ឆាជាតិ និងវារីសត្វផ្សេងៗទៀត ដែលជាធនធានជលផលព្រោះថា នៅក្នុងព្រៃលិចទឹកមានចំណីធម្មជាតិយ៉ាងសម្បូរបែបដែលអាចបំប៉នជីវៈចម្រុះជាធនធានជលផលខាងលើនេះឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហេតុនេះព្រៃលិចទឹកជាកត្តា ចាំបាច់សំខាន់ក្រៃលែងសម្រាប់វិស័យជលផលដោយពុំអាចខ្វះបានឡើយ៕

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com