ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

លោកវីរៈសេនីយ៍ឯកសៅ សារឿនអធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកំលាំងសើបអង្កេតបំបែកសុំណុំរឿងនិង ឃាត់ខ្លួន ជនសង្ស័យ ដែលបានសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល បានហើយ។

បន្ទាយមានជ័យ នៅថ្ងៃ៨រោចខែភទ្របទឆ្នាំថោះព.ស២៥៦៧ត្រូវនិងថ្ងៃសៅរ៍ទី០៧ខែតុលាឆ្នាំ២០២៣ ដោយទទួលបានមុខសញ្ញានិងអនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួន ជនសង្ស័យដែលបានសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។

ជនសង្ស័យមានឈ្មោះ ម៉ែន​ សំអាង​ ភេទប្រុស​ អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត​១៤-០៧-១៩៨៣​ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី​០៧ ខែតុលា​ ឆ្នាំ២០២៣នៅខេត្តកណ្តាល។ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សូមរំលឹកផងថា រាល់មុខសញ្ញានិងបទល្មើសមិនថាថាតូចឬធំដែលមានបំណងរត់គេចមកពីគ្រប់ទិសទីមកសម្ងំនៅទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយ ពុំសូវគេចរួចផុតពីសមិត្ថកិច្ចក្រុងប៉ោយប៉ែតម្តងសោះឡើយ។ពលរដ្ឋបានសារទរនិងកោតសរសើរដល់សមិត្ថកិចជំនាញទាំងថ្នាក់ក្រុងនិងខេត្តដែតែងតែមានវិធានការទាន់ពេលវេលា៕

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com