ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តសៀមរាប

ចេញផ្សាយថ្ងៃសុក្រទី៧រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៦តុលា ឆ្នាំ២០២៣។

សូមស្វាគមន៍ទេសចរកូរ៉េជាង៤០០នាក់ បានមកដល់ខេត្តសៀមរាប នារសៀលថ្ងៃសទី ៥ ខែតុលា ឆ្នាំ២០២៣

សៀមរាប៖ ទេសចរកូរ៉េចំនួន៤០៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះចំនួន២ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។

តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរកូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។

បើតាមគម្រោង សម្រាប់ជំហានដំបូងនេះទេសចរជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមទេសចរណ៍នេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។

ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។

*របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com