ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃសុក្រទី៧រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៦តុលា ឆ្នាំ២០២៣។

មនុស្សប្រុសស្រី១៥នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យពីបទប្រើប្រាស់សាធាតុញឿននិងរក្សាទុកក្នុងខារោ៉អូរខេមួយកន្លែងនៅក្រុងប៉ោយប៉ែត

បនបន្ទាយមានជ័យ ថ្ងៃ៧រោចខែភទ្របទឆ្នាំថោះ ព.ស២៥៦៧.ត្រូវនិងថ្ងៃសុក្រខែតុលាឆ្នាំ២០២៣ ជនសង្ស័យ០១នាក់ ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ ក្រោយពីឃាត់ខ្លួននិងសួនាំរួច ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា . អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០.០៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្រ្កាបទីតាំង(ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោក្នុងបុរីសានហូរ ដែលស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមុខសញ្ញា បានប្រើប្រាស់អាវុធខ្លីខុសច្បាប់និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀននឹងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់០១នាក់ ឈ្មោះផាន់ គួយ ភេទប្រុស អាយុ៣៦ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញវត្ថុតាងរួមមាន ៖១/-កាំភ្លើងខ្លីចំនួន០១ដើមម៉ាក(P114)និងបង់កាំភ្លើង០១(មាន១២គ្រាប់)។
២.ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន១៨០កញ្ចប់។
៣.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR) សង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់។
៤.ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(CARTIER) សង្ស័យជាសារធាតុញៀនចំនួន៦៨កញ្ចប់។
៥.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់។
៦.ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន១៣២កញ្ចប់។
៧.ថ្នាំកញ្ចប់ពណ៌លឿង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៩៩កញ្ចប់។
៨.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(TANG)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំ។
៩.ថ្នាំកញ្ចប់ពណ៌ប៉ៃតង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៥៦កញ្ចប់។
១០.ដបពណ៌ខ្មៅមានអក្សរ(BAR)សង្ស័យជាសារធាតុញៀនចំនួន០៧ដប។
១១.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូចនិង០១ថង់ធំ។
១២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។
១៣.ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ធំនិង០១ប្រអប់។ ១៤.ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ធំ។ ១៥.ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំនិង០១ប្រអប់។
១៦.កញ្ឆាក្រៀមចំនួន០១ថង់ធំនិង៣០កញ្ចប់តូច។
១៧.ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
១៨.ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
១៩.ថ្នាំកញ្ចប់មានអក្សរ(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់។
២០.ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(NOCARDIA)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។
២១.ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនចំនួន២៥៤គ្រាប់។
២២.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច។
២៣.ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។ ២៤.ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
២៥.សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
២៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។
២៧.ថ្នាំកញ្ចប់មានអក្សរ(SUPREME)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៨.ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៩.ថ្នាំកញ្ចប់មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ៣០.ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
៣១.ទូរស័ព្ទដៃចំនួន០៦គ្រឿង។ ៣២.ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូច។
៣៣.ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន០១ដប។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ឈ្មោះផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់និងផ្តល់ទីតាំងប្រើប្រាស់និងរក្សាទុកសារធាតុញៀនសខុសច្បាប់ប្រាកដមែន ៕

រាល់វត្ថុតាងនិងជនសង្ស័យទាំង១៥នាក់ត្រូវបានកសាងសំណុំរឿងបញួនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com