ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៦រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៥តុលា ឆ្នាំ២០២៣។

លោកវ៉ា ជីមណារ៉េតចៅសង្កាត់អូរជ្រៅដឹកនាំក្រុមការងារចុះអនុវត្តន៍ឈូសឆាយតាមសាលក្រុមតុលាការខេត្តបន្ទាយមានជ័យ លើផ្លូវលំមួយកន្លែងក្នុងភូមិសាមគ្គីមានជ័យ ត្រូវបានផ្អាកដោយមានម្ចាស់ដីមកជំទាស់

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ៥រោច ខែភទ្របទឆ្នាំថោះព.ស២៥៦៧ត្រូវនិងថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ ក្រុងប៉ោយប៉ែត ក្នុងអំឡុងរយះពេលប៉ុន្មានថ្ងៃនេះមានរឿងវិវាទរវាង ពលរដ្ឋដែលអះអាងថាជាម្ចាស់ដី និងពលរដ្ឋម្ខាងទៀតនិងអាជ្ញាធរដែលទាមទាចង់បានឲ្យមាននិងបង្កើតនៅផ្លូវលំ១ខ្សែឆ្លងពីព្រំប្រទល់ភូមិមិត្តភាពកាត់តាមភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានផ្អាកមិនអាចអនុវត្តន៍បានឡើយ ទោស្បីជាមានការសម្រេចចេញពីតុលាការខេត្តបន្ទាយមានជ័យឲ្យអនុវត្តន៍យ៉ាងណាក្តី។

ពាក់ពន្ធ័និងករណីម្ចាស់ដីឬការជំទាស់របស់បុគ្គលម្នាក់ដែលចេញមកជំទាស់ នៅព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២៣នេះដែ អ្នកសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅលោកវ៉ា ជិមណារ៉េតចៅសង្កាត់អូរជ្រៅដែតាមរយះតេលេក្រាមដែតែលោក បានចូលមើលហើយតែមិនតបនោះឡើយ។

សូមបញ្ជាក់ផងដែរថា  លោកវ៉ា ជឹមណារ៉េតក្រោយពីបានជាប់ជាចៅសង្កាត់អូរជ្រៅបានជាងមួយឆ្នាំមកនេះ លោកខិតខំចូលរួមយ៉ាងសកម្មក្នុងការចុះអនិវត្តន៍កិច្ចការងារច្រើនក្នុងសង្កាត់ទើបបង្កើតថ្មីនេះ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងដែនសមិត្ថកិច្ចខ្លួនដើម្បីកែប្រែឲ្យមានសោភណ្ឌភាពល្អក្នងសង្កាត់ក៏ដូចក្នុងក្រុងផងដែ។ប៉ុន្តែដោយឡែកក្នុងការចុះអភិវឌ្ឍន៌ឈូសឆាយធ្វើផ្លូវលំ១ខ្សែមានប្រវែងជាង២០០ម៉ែត្រសំរាប់ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់រួមគ្នាតែមិនអាចសម្រេចបានទេ ពីព្រោះម្ចាស់ដីចេញមុខជំទាស់មិនឲ្យសាងសង់ផ្លូវនោះទេ បើនៅមិនទាន់សម្រេចពីតុលាការខាងលើៗហើយមិនទាន់អនុម័តអោយ។នេះបើតាមសម្តីរបស់ម្ចាស់ដីក្នុងរឿងដីវិវាទបានប្រាប់ដូចខាងក្រោម ដោយបាននិយាយថាតុលាការខេត្តបន្ទាយមានជ័យអនុវត្តន៍លើសទំហំដី ធ្វើឲ្យប៉ាស់ពាល់ដីនិងដំណាំពូកគាត់៕

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com