ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៦រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៥តុលា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រម ទាំងសហការីក្រោមឱវាទ បានប្រារព្ធពិធីបុណ្យ កាន់បិណ្ឌទី ៦ នៅវត្តសុភមង្គល ភូមិរោងម៉ាសុីន សង្កាត់អូរអំបិល ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃ៥រោចខែភទ្របទឆ្នាំថោះព.ស២៥៦៧ត្រូវនិងទី ០៤ ខែ តុលា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី មាតា បីតា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី ០៦ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល ភូមិរោងម៉ាសុីន សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការខេត្តប/ជ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែតសិបបីមុឺនរៀលគត់)
អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម)

-ទឹកសុទ្ធ ចំនួន ៣០កេស

-ទឹកក្រូចចំរុះ ចំនួន ២០កេស

-មី ចំនួន ២៣ កេសតូច

-សារុង ចំនួន២០០ សារុង និងថវិកា១មុឺនសម្រាប់ជូនលោកតា លោកយាយ ចំណុះជើងវត្ត

ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦មុឺនរៀល ក្នុងនោះលោកគ្រូសូត្រស្តាំ១អង្គ ១១០០០០រៀល និងចៅអធិការវត្ត១៨០០០០រៀល , បច្ច័យកសាងក្នុងវត្ត សរុប ៩,០០០, ០០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមគោរពអញ្ជើញនាំគ្នាចញលរួមកាន់បិណ្ឌអោយបានគ្រប់ៗគ្នានិងគ្រប់ទីអារមទាំងអស់លោកឧត្តមសេនីយ៍ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទទាំងអស់ រួមលោកតា លោកយាយ ញ្ញាត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com