ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃអង្គារ ទី៤រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៣តុលា ឆ្នាំ២០២៣។

 

ឯកឧត្តមឧត្តមសេនីយ៍ទោពេជ្រ វណ្ណានិងភរិយាព្រមទាំងបុត្រដឹកនាំសមាជិកសមាជីការចូលរួមកាន់បិណ្ឌទី៤នៅវត្តទួលពង្រក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី២រោចខែភទ្របទឆ្នាំថោះព.ស២៥៦៧ត្រូវនិងថ្ងៃទី២ខែតុលាឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករង ការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន–កម្ពុជា&ថៃ អញ្ជើញចូលរួមពិធី ដាក់បិណ្ឌនិងសូត្រមន្តក្រុងពាលីបុណ្យកាន់បិណ្ឌទី៤ នៅ វត្តទួលលក្ខ័រស្មីមានជ័យ( ហៅវត្តទួលពង្រ)
ការអញ្ជើញចូលរួមដាក់បិណ្ឌ៤ម្ចាស់បិណ្ឌមានជាធិបតីឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន–កម្ពុជា&ថៃ អញ្ជើញចូលរួមជាមួយ លោក គាត ហ៊ុល អភិបាល នៃគណះអភិបាលក្រុងប៉ោយប៉ែត និង លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង ព្រមទាំងមន្ត្រីរាជការ ចំណុះរដ្ឋបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ អង្គភាពជុំវិញក្រុង និងពុទ្ធបរិស័ទចំណុះជើងវត្តបានចូលរួមពិធី សូត្រមន្តបុណ្យកាន់វេនបិណ្ឌទី៤ នៅវត្តទួលលក្ខ័រស្មីមានជ័យ ហៅវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានបួងសួងហ្នឹងចែករំលែកនៅបុណ្យនេះជូនដល់បុព្វការីជន និងឧទ្ទិសកុសលបញ្ជូនដល់បុព្វបុរសដែលបានតស៊ូក្នុងសង្គ្រាមបានទទួលមរណៈការផង និងសូមអនុមោទនាផលបុណ្យមហាកុសលនិងមផលទទួលបានគ្រប់ៗគ្នាដោយជ្រះថ្លាបំផុត ចែកជូនដល់បងប្អូនជនរួមជាតិក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈបដិពារអ្នកដើម្បីឃ្លៀងឃ្លាតឡើយ៕

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com