ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

 

ចេញផ្សាយថ្ងៃចន្ទ ទី៣រោចខែភទ្របទឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២តុលា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សិង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖  ថ្ងៃ៣រោចខែភទ្របទ ឆ្នាំថោះព.ស២៥៦៧ត្រូវនិង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញដឹកនាំកម្លាំង ចំនួន ២០០នាក់ សហការជាមូយកងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតស្រូវមួយចំនួន ដោយថ្ងៃនេះកម្លាំងទាំងអស់ បានចុះជួយច្រូតស្រូវ សរុបចំនួន ៤គ្រួសារ ស្មើនឹង ១១ហិកតា។

ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រេកអរ និងអរគុណដល់ គ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានចុះជួយក្នុងគ្រាលំបាក។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈនិងទាន់ពេលវេលា។ជាពិសេសកម្លាំងកងពល៥១តែងតែសរស្រះសរស្រាំមម៉ាញឹកណាស់ក្នុងការចុះជួយតាមមូលដ្ឋានទាំងអស់ក្នុងគ្រាមានអាសន្ន!!!

អត្តបទនិងរូបភាពដោយ៖ស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com