ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃសុក្រទី៩កើតខែស្រាពណ៍ឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៥សីហា  ឆ្នាំ២០២៣។


គោទាំងហ្វូងដើរដង្ហែនិងទាំងរថយន្តព្រមទាំងទំនិញនាំចូលមកកម្ពុជាតាមច្រកអូរបីជាន់យ៉ាងគគ្រឹក គគ្រេងគេចពន្ធអត់មានមន្ត្រីជំនាញទប់ស្កាត់

ខេត្តបន្ទាយមានជ័យ  :  នៅថ្ងៃ០៨កើតខែស្រាពណ៍ឆ្នាំថោះព.ស២៥៦៧ត្រូវថ្ងៃ២៤ខែ សីហា ឆ្នាំ ២០២៣ គោកាត់ធំៗទាំងហ្វូងៗ ត្រូវបានគេជួលពលរដ្ឋខ្មែរទាំងក្មេងចាស់ដឹកនឹងដេញចេញពីទឹកដីថៃ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈទំនិញជាច្រើនមុខ ក៏ត្រូវបានឈ្មួញនាំចូលពីថៃ សង្ស័យតាមច្រករបៀងក្នុងឃុំស្រុកខាងលើ។ហ្វូងគោដែលគេនាំចូលពីថៃទាំងនេះ សុតតែគោកាត់ធំៗទាំងហ្វូងៗ គួរឲ្យកត់សម្គាល់ហើយ ខណៈទំនិញជាច្រើមុខក៏ត្រូវបានឈ្មួញនាំចូលពីថៃ សង្ស័យតាមច្រករបៀងក្នុងឃុំស្រុកខាងលើដូចគ្នា ។

ហ្វូងគោដែលគេនាំចូលពីថៃទាំងនេះ សុទ្ធតែមានលក្ខណៈសម្គាល់ដូចជាសរសេរលេខលើខ្នងនិងលាបថ្នាំពណ៌ស្នែង ឬក្បាល និងបំពាក់ជ័រ និងត្រចៀកជាដើម ។ ហ្វូងគោទាំងនេះ ត្រូវបានគេដេញឬដឹកកាត់ព្រៃ និងវាលស្រែម្តុំជិតបង្គោលសីម៉ាព្រំដែនលេខ៤៣ ។ ពេលដល់ផ្លូវជាតិលេខ៥៨លើទឹកដីខ្មែរ ក្នុងភូមិសាស្ត្រខាងលើហ្វូងគោ ដើរព្រោងព្រាតពេញដងផ្លូវ ពេលខ្លះរំខានដល់ការបើកបរយានយន្តរបស់អ្នកស្រុកទៀតផង។ ពេលបានសាកសួរផ្ទាល់នៅចំណុចនោះទៅ ក្មេងប្រុសតូច២នាក់និយាយថា ដឹកពូកគាត់ដឹកនិងដេញគោឲ្យគេម្តងបានឈ្នួល៣ម៉ឺនរៀល ។ ចំណែកមនុស្សចាស់ៗ ខ្លះមិនហ៊ាននិយាយស្តីអ្វីឡើយ។ ចំពោះទំនិញវិញគេឃើញឈ្មួញបានដឹកពេញៗរថយន្តដោយគ្របជិតៗក្រោយចេញពីតាមច្រករបៀង ក្នុងស្រុកអូរជ្រៅ។

ជុំវិញករណីខាងលើនេះ ចំពោះរឿងឈ្មួញនាំគោទាំងហ្វូងៗពីថៃ លោក អ៊ុន ចាន់មេបញ្ជារការប្រចាំច្រកអូរបីជាន់បានប្រាប់ថាគោមានច្បាប់។ចំណែកលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់តាមទូរស័ព្ទថា ជាគោមានច្បាប់គឺនាំចូលដោយក្រុមហ៊ុនចំនួន៣រួមមានក្រុមហ៊ុនអង្គរមានជ័យក្រុមហ៊ុនផាត់រស្មីនឹងក្រុមហ៊ុនយុវពាណិជ្ជ។ លោកបន្តថា គោទាំងនេះចូល១ថ្ងៃចាប់ពី៤០ទៅ៤៥ក្បាល និងជួនកាលដឹក២ទៅ៣រថយន្តតាមតម្រូវការ។តែទោះបីជាគោមានច្បាប់យ៉ាងណានោះដឹកចេញរាល់ថ្ងៃតែមន្ត្រីពេទ្យសត្វមិនបានចុះពិនិត្យហើយបញ្ជាក់ពីសុខភាពឬសត្វគោទាំងនោះមានជំងឺឬអត់នៅឡើយទេ៕

អត្តបទនិងរូបភាពដោយៈស៊ាងហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com