ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

របួស​ធ្ងន់​ទាំង​ពីរ​នាក់ ក្នុង​ករណី​គ្រោះ​ចរាចរ​ថ្នាក់​ម៉ូតូ​និង​ម៉ូតូ បើក​បញ្ច្រាសទិស​គ្នា​

របួស​ធ្ងន់​ទាំង​ពីរ​នាក់ ក្នុង​ករណី​គ្រោះ​ចរាចរ​ថ្នាក់​ម៉ូតូ​និង​ម៉ូតូ បើក​បញ្ច្រាសទិស​គ្នា​

មណ្ឌលគិរី​: ស្រុក​កែវ​សីមា ៖ នៅវេលា​ម៉ោង​១៩​និង​៥៦​នាទី​ថ្ងៃ​ទី​០១​ខែតុលា​ឆ្នាំ​២០១៨​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតមានឡើង​នៅ​ចំណុច​ជិត​ស្ពាន​អូរ​ឆ្លូង​ក្នុង​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ដោយ​បើក​បញ្ច្រាស់ទិស​គ្នា បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់ ។​

​ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​:
១-​ឈ្មោះ វ៉ា សាមុត ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មន្ត្រីនគរបាល​ចូល​និវត្តន៍​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​រង​របួស​ផ្នែក​ខាង​មុខ​ថ្ពាល់​ធ្ងន់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សារី​ឆ្នាំ​២០១៦​ព​ព័ណ៍​ខ្មៅ​មាន​ស្លាក​លេខ​2U 9340​។​
២-​ឈ្មោះ​ខៀវ វែង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ព្នង​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​មាន​របួស​ហើម​ត្រ​គាត់​ធ្ងន់​ជិះ​ម៉ូតូ​ម៉ាក​វេវព័ណ៍​ក្រហម​គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​ពីរ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ ចំណែក​ម៉ូតូ​ទាំងពីរ​បាន​យក​មក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កែវ​សីមា ៕
​ដោយ​ខ្មែរ​អច្ឆរិយ​:

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com