ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃច័ន្ទទី៦រោចខែទុតិយាសាឍឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៧សីហា  ឆ្នាំ២០២៣

 

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ប្រមាណជាង១០០គ្រួសារ ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការអនុវត្ត របស់សាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖នៅព្រឹកថ្ងៃ៥រោច.ទុតិយាសាឍ ខែស្រាពណ៍ឆ្នាំថោះ ព.ស២៥៦៧ត្រូវនិងថ្ងៃអាទិត្យទី០៦.០៨.២០២៣ ក្រុងប៉ោយប៉ែតក្រោយ​ពីទទួល​បាន​លិខិត​ជូនដំ​ណឹង​ម​កកា​ន់​អាជ្ញា​ធរក្រុង​ប៉ោយប៉ែត របស់​សាលា​ដំបូងខេ​ត្តបន្ទាយមានជ័យ ពាក់ព័ន្ធកា​រស្នើសុំចូ​លរួមនី​តិវិធី​ផ្សព្វផ្សាយ​លិខិតជូន​ដំណឹង​ស្ដី​អំពីកា​រអនុវត្ត​ដោយស្ម័គ្រចិត្ត ដោយ​បង្គាប់ឲ្យរុះ​រើផ្ទះ​សំណ​ង់ផ្សេងៗ ​ចេញ​ពីដី​លំនៅ​ឋានទំហំ ១០០​ម៉ែត្រ គុណនឹង ​៣០​០ម៉ែត្រ ស្មើនឹង ៣​ហិកតា នៅចំ​ណុចអា​គារថ្មី ស្ថិតនៅ​ភូមិអូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ។

​ប្រជា​ពលរដ្ឋកំ​ពុងរ​ស់នៅ ដោ​យសាងសង់ផ្ទះ សំ​ណង់រឹ​ងខ្លះ​រហូត​ទៅដល់​មានច្រើន​ជាន់ គិត​មកដល់​ពេល​នេះ​ជាង​១០ឆ្នាំ​ទៅ​ហើយ​នោះ​ នាថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២​៣ ដែ​លត្រូវ​ជាថ្ងៃកំ​ណត់រប​ស់សា​លាដំបូងខេត្ត ចុះមក​ផ្សព្វ​ផ្សាយលិ​ខិតជូន​ដំណឹង​ស្ដីអំពីការ​អនុវត្ត​ដោយស្ម័គ្រចិត្តនោះ ក៏ស្រាប់​តែប្រជាពល​រដ្ឋ១២​៣គ្រួសារ​លើកគ្នាតវ៉ា​ស្នើសុំ​ការកិច្ចអន្តរាគ​មន៍​ពីរអាជ្ញាធរ​ក៏ដូចជា​ប្រឆាំ​ងនឹង​ការអនុវត្តចុះឲ្យរុះរើផ្ទះ សំណង់​ផ្សេងៗ របស់សា​លាដំ​បូងខេត្ត​បន្ទាយមានជ័យ ។
នៅក្នុង​ការលើកគ្នា​មកតវ៉ានេះដែរ គេសង្កេតឃើញថា ​ខាងប្រ​ជាពល​រដ្ឋជាង​ ១០០​គ្រួសារ ដោយ​កាន់ បា៉ ដាពាក្យស្លោក .ព្រះឆាយាល័ក្ខណ៍ របស់ព្រះម​ហាក្សត្រ រូបថតសម្ដេច​តេជោ​ និង​ឯកឧត្តម ​ហ៊ុន ​ម៉ាណែត ដោយ​ធ្វើការ​ស្រែកទា​មទាររក​យុត្តិធម៌ ក្រោយ​មកក៏​បន្តដង្ហែរក្បួន​ទៅសាលាក្រុង ដោយធ្វើដំ​ណើរថ្មើជើ​ងតា​មបណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​នោះមន្ត្រី​សាលាក្រុង​និងលោក​ចៅស​ង្កាត់អូរជ្រៅ បានចេ​ញមក​ធ្វើកា​រសម្រប​សម្រួល ដោ​យឲ្យទៅ​ដោះស្រា​យគ្នា​នៅលំ​នៅ​ឋានវិញ លុះម​កដល់លំនៅដ្ឋាន ក៏​ស្រាប់តែ​ឃើញមន្ត្រីរប​ស់សា​លាដំបូង​ខេត្ត បានចុះមក​ចំណុច​ទីតាំងទំ​នាស់ ដោយមិនមា​នអាជ្ញាធរ​និងសមត្ថកិច្ច​មក​ជាមួយ​នោះឡើ​យ ក៏ត្រូវ​បា​នប្រជា​ពលរដ្ឋរួមគ្នាព័ទ្ធ​មិនឲ្យចេញ ដោយ​រង់ចាំអា​ជ្ញាធរមក​ដោះស្រាយ ។

ខណៈ​ដែលប្រជា​ពលរដ្ឋ​កំពុងតែ​ព័ទ្ធមិន​ឲ្យចេញ​ក៏ស្រាប់តែ​ឃើញ​វត្តមាន​លោក ង៉ោ ម៉េងជ្រួន អភិ​បាលរ​ងខេត្ត បានចុះជួយ​សម្របស​ម្រួល ​អន្តរាគមន៍ភ្លាមៗ ជៀសវាង​មានបាតុ​ភាពណា​មួយ​ធ្វើឲ្យ​ប៉ះពាល់ លោ​កក៏បា​នស្នើយ​កតំណា​ងប្រជា​ពលរដ្ឋចំនូន១៥ នាក់​និងតំណា​ងភាគីម្ខាង​ទៀតដែលជា​គូទំនា​ស់ រួម​នឹង​មន្ត្រីតុលា​ការ ចូលរួម​ប្រជុំ​បន្ទាន់ភ្លាមៗ​នៅសាលាក្រុង ដោយ​មិន​ទុកយូរ​ទេ នាវេលា​ម៉ោង​ជិត១២ថ្ងៃត្រង់ថ្ងៃ​ខែដដែល។

ពាក់​ព័ន្ធករ​ណីខាងលើ​នេះ​បើតាមប្រ​ជាពលរដ្ឋបា​នឲ្យដឹងថា មុននឹងពួក​ខ្លួនហ៊ាន​ទិញដីនេះ​មកសា​ងសង់ផ្ទះ និ​ងសំណ​ង់រឹង​ជាច្រើន​ជាន់​នោះ ក៏ព្រោះ​តែមើ​លឃើញម្ចាស់​ពុះដីឡូតិ៍លក់នោះ បា​នឈ្នះ​ក្តី រហូតដ​ល់តុលា​ការកំពូល ចេញសា​លក្រមស្ថាពរ អាជ្ញាធ​រមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ បានដឹងឮ នឹងធ្វើប្លង់​ជូន ព្រម​ទាំង​បាន​ដាក់ប្លង់​នៅធនា​គារ ឬអង្គការនា​នា​ដើម្បីយក​ប្រាក់មករកទ​ទួលទា​នទៀ​តផង បើ​ភា​គីម្ខាង​ទៀត​នោះ​អះ​អាងថា ជាដីរបស់ខ្លួន​ហេតុអ្វីក៏​មិនប្តឹង​ជំទា​ស់នៅពេ​លដែល​ប្រជាពលរ​ដ្ឋកំពុង​តែធ្វើ​ការសា​ងសង់ផ្ទះ ហេ​តុអ្វីបាន​ទើបមក​សើរើ​នៅ​ពេល​នេះ​ទៅវិញ។

ពល​រដ្ឋបញ្ជាក់​ថា អ្នក​ដែល​សើរើប្ដឹង​ជំទា​ស់នោះអះ​អាងថា ខ្លួន​តំណាងប្រជា​ពលរដ្ឋ ចំនួន២​៥០គ្រួ​សារ ដែ​លមាន​ឈ្មោះ វែន ​ខេមរិន្ទ ​មិនដែល​ចេញមុ​ខមក​ដោះស្រាយ ហើ​យប្រជា​ពលរដ្ឋដែ​លខ្លួនគ្រប់​គ្រង​ទាំង២៥០គ្រួសារ​នោះ ក៏​មិន​ដែលឃើញ​ហើយ​ក៏មិនដែ​លចេញមុ​ខមកតវ៉ា ឬប​ញ្ជាក់​ឯក​សារណា​មួយ​ថា​ជាដីរប​ស់ខ្លួន​នោះ​ដែរ ទោះបី​ជាប្រជា​ពលរដ្ឋជាង​១០០គ្រួសា​រស្នើឲ្យ​ចេញមុខត​តាំ​ងគ្នា​យ៉ាងណា​ក្តី តែមិន​ដែល​ឃើញ​ចេញម​ក​នោះដែរ ឃើញតែ​ប្តឹងរ​ហូតមិ​នចេះចប់​មិនចេះហើ​យ ច្រើន​លើ​កច្រើន​សារ ធ្វើឲ្យពួក​គាត់រ​កពេ​លវេលា​រកទទួល​ទានសឹ​ងពុំបាន ដោយ​សារតែការ​ព្រួយបារម្ភ ដេ​ក​មិនល​ក់ប​ក់មិ​នល្ហើយ៕អត្តបទដោយៈស៊ាង ហឿន

ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com