ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មណ្ឌលគិរី

ចេញផ្សាយថ្ងៃអង្គារ៍ទី១កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី១៨កក្តដា ឆ្នាំ២០២៣

មណ្ឌលគិរី៖ ព្រានព្រៃម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅមន្ទីរឃុំឃាំង កាលពីម្សិលមិញ ក្រោយពីកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ ។
ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង សញ្ជាត្តិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។ ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីដូចខាងក្រោម៖
១/ ពីបទ ប៉ុនប៉ងឃាតកម្ម
២/ ពីបទ ការប្រើរប្រាស់និងរក្សារទុកអាវុធដោយខុសច្បាប់
៣/ ពីបទ បំផ្លិចបំផ្លាញធន់ធានធម្មជាតិ
ដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃ១៤ កក្កដា២០២៣ហើយបញ្ជូនមន្ទីឃុំឃាំងនៅថ្ងៃទី១៧ ខែឆ្នាំដដែល។ ករណីឃាត់ជនសង្ស័យនេះ ក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះ ដោយជនសង្ស័យបានធ្វើសកម្មភាពការបាញ់ប្រហាមកលើជនរងគ្រោះ២នាក់បងប្អូនតែមិនត្រូវ។ ចំពោះករណីនេះជនស្ស័យបានខឹងសំបារទៅលើជនរងគ្រោះទាំងពីដោយចោទថា ពីរនាក់បងប្អូនជាអ្នកផ្តឹងសមត្ថកិច្ច និងរាយការដល់សមត្ថកិច្ចពីគំរោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។ ជនសង្ស័យបានធ្វើសកម្មភាពកាប់បំផ្លាញឈើ មានទំហំដី ៥០ម៉ែតបួនជ្រុង ដើម្បីដាក់មងរាយអន្ទាក់ចាប់សត្វស្វាធ្វើអាជីវកម្មជាប្រចាំ ៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com