ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី៤រិចខែទុតិយសាឍឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ៦កក្កដាឆ្នាំ២០២៣

 

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកស្នងការរងបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនធំផ្ដល់ជូនដល់កងកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៦២១ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។
មណ្ឌលគីរី ÷ នាព្រឹក ថ្ងៃពុធ ០៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកស្នងការរង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត។ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៦២១ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។
-ក្នុងឱកាសនៃការចុះសំណេះសំណាលនិងសួរសុខទុក្ខដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមមានដូចជា៖ តង់ , ភួយ , មី , ទឹកត្រី , ទឹក ស៊ីអ៊ាវ , ប្រេងឆា , ត្រីខ , ប៊ី ចេង , អង្ករ , ទឹកសុទ្ធ វីតាល់ , អាហារក្រៀម , និងថវិកាសម្រាប់លើកទឹកចិត្តមួយចំនួនធំ ប្រគល់ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា ប៉ុស្តិ៍អូររលែ ប៉ុស្តិ៍អូរហ៊ុច និងតាមបណ្តាប៉ុស្តិ៍មួយចំនួនទៀត និងបានពិនិត្យ មើលទៅលើ ស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែលមានបំណងប៉ុនប៉ងឆ្លងដែន ចូលមកទឹកដីកម្ពុជាយើង។ មុននិងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តលោកបាន ថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលការពារព្រំដែនសូមអោយមានសុខភាពល្អនិងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com