ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបាត់ដំបង

ចេញផ្សាយថ្ងៃពុធទី៤កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២១ឧសភា ឆ្នាំ២០២៣

អាវុធហត្ថខេត្ដបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ៣១គីឡូជាង

បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៣ :៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក​ រ៉ុង​ ប៉ុក​ មេបញ្ជាការរង​ ទទួលការងារ​ស្រាវជ្រាវ​ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការស្ដីទី និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោ សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង

ដកហូតវត្ថុតាង
១,គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣៣៨,៨៤ក្រាម
២,ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង
៣,ម៉ូតូ ០១ គ្រឿង
៤,ទូរស័ព្ទដៃ០២គ្រឿង
៥,ប្រាក់១២០០បាត
៦,ប្រាក់១០០ដុល្លារ
៧,ប្រាក់៤,០០០,០០០រៀល
៨,អត្តសញ្ញាណប័ណ្ណ ០១សន្លឹក
៩,ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនមានគ្រឿងញៀនមួយចំនួនទៀតលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។

លុះវេលាម៉ោង១៩:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានចុះទៅដល់បន្ទប់ជួល ចំណុចខាងលើ ហើយធ្វើការឆែកឆេរ រកឃើញ :
១, គ្រឿងញៀនម៉ាទឹកកកចំនួន ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥ក្រាម
២,កាបូបយួរដៃចំនួន០២
៣,ការ៉ុងចំនួន០២

សរុបដកហូតវត្ថុតាងរួមមាន
១,គ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ក្រាម
២,ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង
៣,ម៉ូតូ ០១ គ្រឿង
៤,ទូរស័ព្ទដៃ០២គ្រឿង
៥,ប្រាក់១២០០បាត
៦,ប្រាក់១០០ដុល្លារ
៧,ប្រាក់៤,០០០,០០០រៀល
៨,អត្តសញ្ញាណប័ណ្ណ ០១សន្លឹក
៩,ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក
១០,ថង់តែច្រកគ្រឿងញៀន០១ ថង់
១១,កាបូបយួរដៃចំនួន០២
១២,ការ៉ុងចំនួន០២
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការតាមនីតិវិធី ។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com