ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​ដឹកនាំ​កំលាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ជា​កម្មសិទ្ធិ​!!!

ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​ដឹកនាំ​កំលាំង​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ជា​កម្មសិទ្ធិ​!!!

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ គណ​:​បញ្ជាការ​ឯកភាព​ខេត្តមណ្ឌលគិរី​បានធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក៏ដូចជា​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​យកមក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​។​

​តាម​សេចក្ដីរាយការណ៍​បឋម​ពី​ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​អច្ឆរិយ​: ប្រចាំ​ខេត្ត​មណ្ឌលគិរី​បានឱយដឹងថា ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណ​:​បញ្ចា​ការឯកភាព​ខេត្ត​បាន​ដឹកនាំ​កំលាំងចម្រុះ​រួមមាន ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​កំលាំងយោធា​ខេត្ត​ធ្វើ​ដំណើរ​ចេញទៅ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង​នៅក្នុង​ព្រៃ​តែម្ដង​។​ហើយ​ប្រតិបត្តិការ​នេះ​បាន​ចេញដំណើរ​តាំងពី​ព្រឹក​ព្រលឹម​ម្លេះ​ប៉ុន្តែ​នៅ​មិនទាន់​បាន​ដឹង​លទ្ធផល​នៅឡេ​ី​យ​ទេ​។​

​ការ​ចេញ​ធ្វើ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡ​;​ង​ភ្លាមៗ ក្រោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ទទួលស្គាល់ថា​ពិតជា​មាន​ករណី​(​ចោរ​លួច​កាប់​ព្រៃឈ​;) តែ​ដី​ព្រៃឈ​;​ដែល​បាត់បង់​នោះ ត្រូវបាន​ជំនួស​មកវិញ​ដោយ​ចំការកៅស៊ូ​និង​ដំណាំ​ផ្សេងៗ​ទៀត ។​

​សម្ដេច​តេជោក៏បាន​បញ្ជាក់ផង​ដែរ​ថា​សម្ដេច​ស្អប់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​លួច​កាប់​ព្រៃឈើ ហើយ​សម្ដេច​ក៏​បាន​បញ្ជា​ឱយមាន​ការតាមដាន​និង​ព្រមាន​ចាប់​ក្រុមចោរ​ទាំងនោះ​ផង​ដែរ ៕
​ខ្មែរ​អច្ឆរិយ បឋម​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com