ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

 

ចេញផ្សាយថ្ងៃអាទិត្យរទី៩កើតខែជេស្ឋឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៨ឧសភា ឆ្នាំ២០២៣

ម្ចាស់ហាងលក់ទិញកម្មង់គ្រឿងអលង្កាគ្រប់ប្រភេទយីហោ (មនោរម្យ )វិចបង្វិចរត់បាត់ ទុកឲ្យម៉ូយនិងនាក់មន្តាក់ទុនជាមួយនៅហេហាលអស់រាប់មុឺនដុល្លាយំមិនចេញផ្អើលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ក្រោយពីម្ចាស់ហាងលក់ទិញគ្រឿងអលង្ការមនោរម្យប្រមូលទ្រព្យរត់បាត់ជិត១សប្តាហ៍កន្លងមកហើយ នោះឃើញមានវត្តមានកូនបំណុល(អតិថិជន) បានស្វះស្វែងសួរកដើម្បីសងឬទួទាត់នូវម្ចាស់បំណុលឬថៅកែម្ចាស់របស់ហាងថុង រស្មីហៅមនោរម្យ : ហាងមាសពេជ្រ វេរ ប្តូរប្រាក់ មានអាស័យដ្ឋានផ្ទះលេខ១៨៩ ស្ថិតនៅក្រុងប៉ោយប៉ែតហៅផ្សារអគ្គ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត(ឥឡូវសង្កាត់អូរជ្រៅ)ក្រុងប៉ោយប៉ែតខេត្តបន្ទាមានជ័យ បានធ្វើឲ្យនាក់ជំពាក់លុយហាងរីករាយតែធ្វើឲ្យនាកបន្តាក់ទុនជាមួយខ្មៅមុខគួឲ្យសង្វេក។

ប្រភពព័ត៌មាននានាដែស្និតពាក់ព័ន្ធរកសុីជាមួយ បានប្រាប់សារព័តមានឲ្យដឹងកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ថា អតិថិជនឬម៉ូយឬកូនបំណុលដែលបានប្រកូកប្រកាសតាមបណ្តាញសង្គម តាមបណ្តឹងនិងការស្រែកប្រាប់តៗគ្នានោះ បានកើតឡើងក្រោយពីថៅកែឬម្ចាស់បំណុលគឺលោកចុង រស្មី ហៅធីឆ្នាំកំណើត១៩៨៣ និងអ្នកស្រីហេង មុយឡេង ហៅចែឡេងឆ្នាំកំណើត១៩៨៤  មាទីលំនៅទីតាំងខាងលើ បានបិទទ្វារហាងនិងបាត់ខ្លួនដោយអាថ័កំបាំងប្រហែល១សប្តាហ៍មុន គិតមកទល់ថ្ងៃនេះ !!

បើយោងតាមអ្នកអះអាងថា ជាអតិថិជនរងគ្រោះឈ្មោះដែន បាត់ដំបង បានអោយដឹងថា សូមបងប្អូននិងបងៗសមត្ថកិច្ចទាំងអស់សូមមេត្តាជួយពួកគាត់ផង ដោយផ្ទះ មនោរម្យវេរលុយនៅប៉ោយប៉ែតបានឆបោកលុយពួកយើង ជាច្រើនម៉ឺនដុល្លា។  ហើយពេលនេះកំពុងតែរត់គេចខ្លួនបាត់ប្រសិនបង បានឃើញជួយឃាត់ខ្លួននិងរាយការណ៍ជូនបងៗសមិត្តកិច្ចអោយចាប់ខ្លួនផង។

ចំណែកអតិថិជនម្នាក់ទៀតឈ្មោះអួន រៀន.បានអោយដឹងថា : ៤០.០០០ដុល្លារលាយអស់គ្មានសល់ ។គេបោកលុយ ខ្ញុំអស់ ហើយខ្ញុំ សន្សំណាស់មិនហ៊ាន ទិញពេជ្រ ទិញឡានជិះទេ យកទៅសន្សំ(ដាក់យកការប្រាក់) ជាមួយកន្លែងនោះ តែឥឡូវរត់បាត់ហើយ ។

ស្ត្រីរងគ្រោះម្នាក់ទៀតបានអះអាងថារូបគាត់ ចាញ់បោកម្ចាស់ហាងមាសមនោរម្យនេះដែរ ។
ស្ត្រីរងគ្រោះ មានឈ្មោះ ច្រិប អាយុ២៧ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្បាលស្គាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែតអោយដឹងដែរថាថ្ងៃទី២៥ខែសភាថា : ខ្លួនបានបាត់បងអស់ទឹកប្រាក់៤០.០០០ ដុល្លាដែលដាក់ចង ការនៅហាងថុងរស្មីហៅមនោរម្យនេះ ។ ដាក់លុយយកការប្រាក់នោះ  ម្ចាស់ហាងនេះអោយចុងការ១៥០ដុល្លារក្នុងដើម១០.០០០ដុល្លា។

យោងប្រភពច្បាស់ការណ៍មួយចំនួនទៀតអោយដឹងថា : កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣   គេបានឃើញក្រុមគ្រួសារមួយនេះ(ម្ចាស់ហាងមាស ពេជ្រ វេរ ប្តូរលុយមនោរម្យ) បានឆ្លងដែនចូលទឹកដីថៃបាត់ទៅហើយ ។

ក្រោយពីបាត់ម្ចាស់  ឯហាងក៏បិទទ្វារនិងទាក់ទង់លែងបានដូច្នេះ  ទើបអតិថិជនឬកូនបំណុលបានផ្អើលឆោឡោឡើង  ហើយនាំគ្នាដាក់បណ្តឹង ។
ហើយពួកគេបណ្តឹងតៗគ្នាអំពីចំនួនទឹកលុយដែលបាត់បង  ខ្លះ១ឬ២ម៉ឺន  ៥ម៉ឺន រហូតដល់រាប់សែនដុល្លាអាមេរិក។ ឬសរុបពី២០ទៅ៤០លានដុល្លាអាមេរិក។

លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ ថា មានពលរដ្ឋអតិថិជនឬកូនបំណុលរងគ្រោះបានមកដាក់ពាក្យប្តឹងហូហែរាល់ថ្ងៃ សុតតែនៅទីទៃពីគ្នាហើយបានចូលមកដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ហាង ថុង រស្មីហៅមនោរម្សនេះ មកទល់ថ្ងៃនេះ ។
លោកបន្តថា ករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេតហើយ ។
សូមឲ្យជនរងគ្រោះទាំងអស់រងចាំដោយការអត់ធ្មត់។

សូមរំលឹកផងដែរថា អាជីវកម្មខាងលើនេះបានបោះទីតាំងរកសុីយូរឆ្នាំមកហើយ បានធ្វើឲ្យពលរដ្ឋមានការជឿជាក់ក៏ដូចម៉ូយៗទាំងអ្នកទិញនិងអ្នកបន្តាក់ទុនល្មមមានទំនុកចិត្ត ទីបំផុតបោកប្រាសបានដ៏ដែលគឺករណីឆរបោកនេះហាក់ដូចជានូវមានបន្តរបន្ទាប់មកលើពលរដ្ឋខ្មែរមិនស្រាកស្រាន្តទល់តែសោះ បោកឥតល្ហែ ហាក់មើលស្រាលច្បាប់ខ្លាំងណាស់ទើបមិនរាងចាលបែបនេះ!! ពលរដ្ឋក៏ដូចជនរងគ្រោះដែលត្រូវគេបោកសុំសណូមពរដ៏ទទូចដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចជាសមិត្ថកិច្ចថ្នាក់ដឹកនាំនិងខាងប្រពន្ធ័តុលាការមេត្តាតាមសើបនិងចាត់វិធានការដល់ជនបោកប្រាស់ទាំងនេះកុំឲ្យរួចខ្លួនឲ្យសោះទោះជាគេចទៅនៅក្រៅប្រទេសក៏ដោយទាន៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com