ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃអង្គារទី១២រោចខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១០ឧសភា ឆ្នាំ២០២៣

ក្រុមក្មេងពាលទំនើងល្បីខាងកាប់ប្លន់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចក្របួចជាប់ហើយ

ក្រុងប៉ោយប៉ែត ៖ថ្ងៃសៅរ៍៩រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង២៣និង១០នាទីព្រឹក កម្លាំងជំនាញក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះទេស សុវណ្ណរាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងនិងរាយការណ៍ថា នៅថ្ងៃ ខែឆ្នាំដ៏ដែល វេលាម៉ោង២២និង១៥នាទី ខ្លួនពីរនាក់មិត្តភ័ក្រឈ្មោះឡុង ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបន្ទាយមានជ័យ1X-3145 លេខតួND1253382 និងលេខម៉ាស៊ីនND125M-3382 ។ដោយពេលនោះខ្លួនបានជិះចេញពីផ្កាយប្រាំមាត់អូរ ទៅភូមិផ្សារកណ្ដាល ជិះដល់បុរីសុខស្រេង ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង មានកាំបិតពីរដើម បានដេញកាប់ពួកខ្លួន ហើយខ្លួនបានឃើញដូចនេះ ក៏បានផ្ដួលម៉ូតូរត់ចោលម៉ូតូមិនបានដកសោរម៉ូតូ ហើយពួកវាក៏បានយកម៉ូតូរបស់ខ្លួនជិះចេញទៅបាត់។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបានទទួលបណ្ដឹងរួចភ្លាម កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលនិមិត្ត សហការណ៍ជាមួយកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កាំបិតផ្គាក់ចំនួន២ដើម និងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ នៅចំនុចផ្លូវជាតិលេខ៥ ខាងលិចកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកអធិការដ្ឋានដើម្បីសួរនាំ និងយកម៉ូតូមករក្សាទុកបណ្ដោះអាសន្ន។
ក្រោយពីរបានសួរនាំជនសង្ស័យទាំងបីរួច កម្លាំងបានបន្តទៅឃាត់បានខ្លួនបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីលួចកាលពីបួនថ្ងៃមុន។
ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) មានឈ្មោះដូចខាងក្រោម
-ជនសង្ស័យឈ្មោះ រីណា ច័ន្ទហ្វី ហៅហួរតូច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-ជនសង្ស័យឈ្មោះរ៉ឺក ធីណា ហៅស្កាយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-ជនសង្ស័យឈ្មោះវុធ សុខហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្ត លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) របស់ជនរងគ្រោះ ពិតប្រាកដមែន។
ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សាំង ស៊ីឡូ ហៅអាឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣ ពេលយប់ នៅចំនុចបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ម៉ូតូម៉ាកហុងដាហ្សូមម័រ អ៊ិច ពណ៍ស ១គ្រឿង ខ្លួនក៏បានកាច់កម៉ូតូដោយយកជើងធាក់ដៃម៉ូតូ ហើយយកម៉ូតូនោះទុកក្នុងព្រៃ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី បានរយះពេល១ថ្ងៃ ខ្លួនទៅមើលកន្លែងលាក់ម៉ូតូ ពេលនោះបាត់រកមិនឃើញ មានគេយកបន្ត ។ចំពោះករណីលួចម៉ូតូនេះ ដើមបណ្ដឹងពុំបានមកដាក់ពាក្យបណ្ដឹង នៅអង្គភាពយើងទេ។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង4នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីនឹងស្នើសុំប្រគល់ម៉ូតូជូនជនរងគ្រោះវិញ៕

សូមរំលឹកផងដែរថា ជនសង្ស័យបួននាក់នេះបានប្រព្រិត្តអំពើកាប់ប្លន់ទៅលើក្មេងប្រុសម្នាក់កំពុងអង្គុយចាំមិត្តភក្ត័នៅមុខផ្ទះស្ថិតក្នុងភូមិមិត្តភាព កាលពីរំលងអាធ្រាតវេលាម៉ោង១.៤២នាទីឈានចូលថ្ងៃទី០៧.០៥.២០២៣មានជនមិនស្គាល់មុខជិះម៉ូតូ២គ្រឿងគ្នា៤នាក់ចុះមកកាប់ឲ្យរបួសយ៉ាងធ្ងន់ធ្ងរពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានជួបជនរងគ្រោះបានប្រាប់ថាត្រូវបានចោកាប់ប្លន់យកម៉ូតូដែហើយជិះម៉ូតូ២គ្រឿងដែទាំងពីករណីនេះមិនយកម៉ូតូទៅទេដោយមាននាក់ភូមិជួយទាន់។ពលរដ្ឋសូឲ្យច្បាប់កាត់ទោសឲ្យធ្ងន់ធ្ងរកុំដោះលែងអោយសោះចំពោះក្រុមជនពាលដែលជាចោរទាំងនេះ៕

អត្តបទដោយ៖ស៊ាង ហឿន

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨


Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com