ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តកំពង់ចាម

ចេញផ្សាយថ្ងៃទី៧រោចខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃព្រហស្បត៍ទី ១១ឧសភា ឆ្នាំ២០២៣

ករីឃាតកម្មបាញ់សម្លាប់ពីរនាក់ប្តីប្រពន្ធនៅស្រុកជេីងព្រៃខេត្តកំពង់ចាម​ នារសៀលថ្ងៃទី១១​ ឧសភា​ ឆ្នាំ២០២៣

ខេត្តកំពង់ចាម: ខ្មាន់កាំភ្លើងម្នាក់ ចូលបាញ់ប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម, ប្រពន្ធស្លាប់ ខណៈប្ដីរបួសធ្ងន់

(កំពង់ចាម)៖ ពីរនាក់ប្ដីប្រពន្ធមួយគូ ត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ខណៈប្ដីរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សេចក្ដីរាយការណ៍ជំហ៊ានដំបូងពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើងគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែលើសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបានក្រោយធ្វើសកម្មភាព។

បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com