ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃពុធទី៦រោចខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១០ឧសភា ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ៖

លោកឧត្តមសេនីយ៍ទោ​ ពេជ្រ​ វណ្ណា​

នាយករងទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជារការ​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន​កម្ពុជា​-ថៃ​ បាននាំយកអាវភ្លៀងចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី៥​។

នៅព្រឹកថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ​ ពេជ្រ​ វណ្ណា​ នាយករងទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ​ ប្រធានការិយាល័យទំនាក់ទំនងព្រំដែន​កម្ពុជា​-ថៃ​ បានអញ្ជេីញចូលរួមពិធីចែកអាវភ្លៀងជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី៥​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ានិត​ មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ នៅទីបញ្ជាការកងពលតូចថ្មេីរជេីងលេខ​៥២។ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិតក៏ដូចជាឯកឧត្តមឧត្តមសេនីយ៍ទោពេជ្រ វណ្ណាក្នុងនាមជាថ្នាក់ដឹកនាំចុះសួរសុខទុក្ខនិងបាននាំយកអាវភ្លៀងមកចែកជូនដល់កងកម្លាំងនិងបានមានប្រសាសន៍ ផ្តាំផ្ញើរដល់កម្លាំងទាំងអស់ចេះសាមគ្គីគ្នានិងចេះជួយគ្នាក្នុងគ្រាលំបាក ជាពិសេសជួយដលបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនិងសូមប្រយ័ត្ន័ការពារថែទាំសុខភាពពីព្រោះរដូវនេះមានភ្លៀងធ្លាក់ព្យុះផ្គរន្ទះខ្យល់កន្ត្រាក់ និងការកើនឡើងនូវព្យុះព្រះអាទិត្យធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនផងដែ។

អត្តបទដោយ៖ស៊ាង ហឿន

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com