ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មណ្ឌលគិរី

ចេញផ្សាយថ្ងៃច័ន្ទរទី១២កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ១ឧសភា ឆ្នាំ២០២៣

#ឡានដឹកឈើអស់សាំងតាមផ្លូវ_ត្រូវមន្ត្រីជំនាញស្រុកកែវសីមាបង្ក្រាបបាន

មណ្ឌលគិរី៖ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសមួយគ្រឿង ដែលផ្ទុកទៅដោយឈើខុសច្បាប់ពេញមួយរថយន្ត ត្រូវសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបបានដោយជោគជ័យ ខណៈដែលរថយន្តនោះអស់សាំងតាមផ្លូវនៅចំនុចក្បែរស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើលព្រៃឈើនៅស្រុកកែវសីមា បានឲ្យដឹងថា រថយន្តឡិចស៊ីសដឹកឈើខាងលើគឺជាកម្មសិទ្ធិរបស់ឈ្មួញជើងខ្លាំងម្នាក់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ថ្ងៃ ដោយជោគជ័យ ប៉ុន្តែលើកនេះមកត្រូវអស់លក្ខ ព្រោះតែអស់សាំង នៅក្បែរស្នាក់ការបរិស្ថាន៦៤ នាយប់ថ្ងៃទី៣០ខែមេសា នេះ។

យោងតាមប្រភពច្បាស់លាស់ពីស្រុកកែវសីមាបានបញ្ជាក់ថា រថយន្តដឹកដែលត្រូវបង្ក្រាប ជារបស់ឈ្មួយឈើល្បីឈ្មោះម្នាក់ឈ្មោះទូ ហើយរថយន្តនេះត្រូវក្រុមអ្នកកាសែត និងមន្ត្រីអង្គការ ដេញប្រផាត់ប្រភីងចាប់តាំងពីទឹកដីស្រុកកែវសីមា រហូតដល់ទឹកដីខេត្តក្រចេះ ទើបរថយន្តដឹកឈើនោះបកត្រឡប់ក្រោយមកអស់សាំងនៅចំណុចក្បែរស្នាក់ការបរិស្ថាន៦៤ក្នុងស្រុកកែវសីមា ។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com