ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី


ចេញផ្សាយថ្ងៃសុក្រទី៩កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៨មេសា ឆ្នាំ២០២៣

កម្លាំងជំនាញអង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិសហរការជាមួយកម្លាំងខន្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចុះស្ទាក់ចាប់បានរថយន្ត១គ្រឿងកំពុងដឹកឈើ

មណ្ឌលគិរី៖ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៣នៅវេលាម៉ោង ៩.៥៥នាទីព្រឹកមានរថយន្តម៉ាកហ្វ័រណ័រពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ(ភ្នំពេញ2U.6487)បានដឹកឈើគ្រោងទ្វារកែច្នៃខុសច្បាប់ចេញពីតំបន់មេម៉ង់ស្រុកកែវសីមាកាត់តាមភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី រថយន្ត១គ្រឿងនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើរជារៀងរាល់ថ្ងៃចៃដន្យ នៅព្រឹកថ្ងៃសុក្រកងកម្លាំងអង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិ ប្រចាំនៅខាងចំណុចភូមិពូត្រុំលោកចាន់ សុខ បានសហការគ្នាជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកសុខ សារួន បានធ្វើការស្ទាក់ឃាត់រថយន្តយន្តដឹកឈើ១គ្រឿងនិងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ចំណែកតៃកុងបើកបររថយន្តដឹកឈើបានរត់គេចខ្លួនបាត់អស់រលីងគ្មានស្រមោល៕

អត្តបទដោយ៖ស៊ាង ហឿន

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com