ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃអង្គារ៍ទី៦កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៥មេសា ឆ្នាំ២០២៣

 

បុរសម្នាក់រកសុីដឹកឈើតាមម៉ូតូហើយត្រូវបានម៉ូតូដួលលើសង្កត់ទាំងម៉ូតូនិងឈើស្លាប់ភ្លាមៗនៅមណ្ឍលគិរី

ខេត្តមណ្ឌលគិរី ៖ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុងសែនរម្យនាមកថា មានករណីកើតមួយបានកើតឡើងដោយបុរសម្នាក់បានដឹកឈើតាមម៉ូតូកែឆ្នៃមួយគ្រឿងបានដួលហើយឈើក៏បានសង្កត់ពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋកងកម្លាំងប៉ុស្តិ៍នគរបាលរម្យនាបានដឹកនាំផ្ទាល់ដោយលោក.វ/ត្រី.យឹម.យូរីអធិការរងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានចុះទៅដល់កន្លែងកើតហេតុនិងបានឃើញម៉ូតូកែឆ្នៃមួយគ្រឿងនិងឈើមូលមួយដុំប្រវែងមានទំហំមុខកាត់ ៤០ ប្រវែង១.៧០ម៉ែត្រនិងម៉ូតូសង្កត់ពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតតែម្តងជនរងគ្រោះមានឈ្មោះថុល.ចាន់ធួន.ភេទ.ប្រុស.អាយុ៣២ឆ្នាំជាជនជាតិខ្មែរក្រោយបានធ្វើការពិនិត្យទៅលើដងខ្លួនសពជនរងគ្រោះពុំមានឃើញស្លាកស្នាមអ្វីពាក់ពាន់នឹងអំពើឃាតកម្មនោះឡើយ។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដោយ: ស៊ាងហឿន@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com