ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ត្បូងឃ្មុំ

ចេញផ្សាយថ្ងៃច័ន្ទទី៥កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៤មេសា ឆ្នាំ២០២៣

រថយន្តសេរីទំនើប ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស០២នាក់ រងរបួស នៅទីរួមខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ រថយន្តសេរីទំនើប ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស ០២នាក់ រងរបួសធ្ងន់ស្រាល នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ០៩ និង ៣៥នាទី នៅលើផ្លូវកៅស៊ូចំណុចផ្លូវបំបែកជាបួន ក្បែរសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត បណ្តាលអោយមនុស្ស ប្រុស ស្រី ចំនួន ០៥នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្រ្តី ២ នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ។

បើតាមការបញ្ជាក់ ពីលោកវរៈសេនីយ៍ទោ គង់ សីហុង អធិការរងស្រុកត្បូងឃ្មុំ ទទួលផែនចរាចរណ៍ បានអោយដឹង បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តម៉ាកអឹមជី(MG)  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-2865 បើកបរដោយឈ្មោះ ខៀវ ណារុំ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរឫស្សីទី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (គ្មានរបួស) បង្ករជាមួយរថយន្តម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-7873 បើកបរដោយឈ្មោះ ស៊ុន វិចារ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងពោធិ៍  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (គ្មានរបួស) និងអ្នករួមដំណើរចំនួនន ២នាក់ទៀត ក្នុងនោះបណ្តាលស្រ្តីម្នាក់រងរបួសធ្ងន់ និងស្រ្តីម្នាក់ទៀត រងរបួសស្រាល ដោយស្រ្តី ទី១/ឈ្មោះ ឈឿន ថាវី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលទំពូង១ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ (របួសធ្ងន់) និងស្រ្តីទី២/ឈ្មោះ មិញ ណាវី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ នៅភ្នំពេញ (របួសស្រាល) ។

លោកវរៈសេនីយ៍ទោ អធិការរងស្រុកត្បូងឃ្មុំ បានបន្ថែមថា តាមប្រភពនៅទីតាំងកើតហេតុ មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកអឹមជី(MG) បើកបរពីជើងទៅត្បូង ឆ្លងផ្លូវ រថយន្តម៉ាកស្តារិច បើកបរពីលិចទៅកើតប្រើប្រាស់ល្បឿនលឿនទៅបុក រថយន្តម៉ាកអឹមជី(MG) ពេញទំហឹង បណ្តាលអោយរថយន្តស្តារិច ខូតខាតខាងមុខខ្លាំង ចំហៀង និងបែកកង់ឡាន មុខ ក្រោយ ខាងឆ្វេង (ផ្ទុះពោងសុវត្ថិភាព) និងរថយន្តម៉ាកអឹមជី(MG)  ខូចខាត កំណាត់ខាងមុខឈាងខាងស្តាំ (ផ្ទុះពោងសុវត្ថិភាព) ផងដែរ ។

បច្ចុប្បន្នរថយន្តទំាំង ពីរ គ្រឿង ត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com