ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ

ចេញផ្សាយថ្ងៃអាទិត្យទី៤កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២៣មេសា ឆ្នាំ២០២៣

បុរសម្នាក់មិនដឹងថាតូចចិត្តតូចថ្លើមរឿងអ្វីនោះទេដាច់ចិត្តដើរចូលរថយន្តក្រលុកស៊ីម៉ង់ត៍ហើយក៏ត្រូវបានកិនស្លាប់ភ្លាមៗមួយរំពេច!!

បន្ទាយមានជ័យ ៖បុរសម្នាក់ មិនដឹង មានវិបត្តិអី ស្រាប់តែរជិះម៉ូតូ វ៉ារថយន្តរួចឈប់ម៉ូតូដើរចូលរថយន្តកិនបែកក្បាលស្លាប់ ទំនងបែបមានវិបត្តិផ្លូវចិត្ត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០.១៥នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវក្រវ៉ាត់ព្រំដែន ប្រជាពលរដ្ឋហៅផ្លូវទំនប់(ក៥ )ក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសខាងលើនេះ មានឈ្មោះ ឡៃ អះស្នា អាយុ២៨ រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានរថយន្តកិនស្លាប់។

អ្នកឃើញហេតុការណ៍បានប្រាប់ថា បុរសខាងលើនេះ មុនពេលកើតហេតុបានជិះម៉ូតូម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប.1AD-4621 ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែឡើងវ៉ារថយន្តក្រឡុកស៊ីម៉ង់ត៌មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ5A-3148 រួចចតម៉ូតូចោលនៅខាងឆ្វេងដៃ ដើរអោនៗ ទៅអង្គុយពីមុខរថយន្តដែកំពុងបើកល្បឿនយឺតៗត្រូវរថយន្តកិនបែកក្បាលស្លាប់តែម្តង។

ប្រពន្ធជនរងគ្រោះ បានប្រាប់ថា ប្តីគាត់មួយរយៈនេះមិនដឹងកើតអ្វីនោះទេ និយាយប្លែកៗ ហើយសុំលុយទិញថ្នាំលេបសម្លាប់ខ្លួន តែមិនចាប់អារម្មណ៍ ស្មានតែប្តីនិយាយលេង ក៏ឲ្យលុយ២ម៉ឺនរៀលទៅ តែបែរជាគាត់ជិះម៉ូតូចេញទៅ ហើយបែជាទៅដើរចូលឡានសម្លាប់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះមកវាស់វែង ធ្វើកំណត់ហេតុ ចំណែកសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ក្នុងករណីបុរសម្នាក់បានដើរចូលរថយន្តធ្វើអត្តឃាតនេះដែរ និងក្រោយពីមានការវាស់វែងពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតរួចក៏បានបញ្ជូនរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ចំពោះមតិសាធារណជនបានលើកឡើងថា គួឲ្យអាណិតដល់អ្នកបើករថយន្តណាស់ដែលខ្លួនមិនបានបង្ករផងបែត្រូវមានកំហុសត្រូវអាក់ខានដល់ការងារប្រចាំថ្ងៃទំរាំដោះស្រាយ ហើយបើចង់ស្លាប់មិនរកកន្លែងស្លាប់ផ្សេងទេបែជាមករំខានអោយគេដាច់បាយដែរនោះ៕

អត្តបទដោយ:ស៊ាង ហឿន

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com