ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បន្ទាយមានជ័យ

ចេញផ្សាយថ្ងៃសៅរ៍ទី៣កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២២មេសា ឆ្នាំ២០២៣

ពលរដ្ឋខ្មែរប្រុស ស្រី ចំនួន ៣៩នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃត្រូវបានឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖កាលពីររសៀលថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង១៤នឹង៤៥នាទី កម្លាំងវរ:ព្រំដែនគោក៨១៥ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រីបានចំនួន៣៩នាក់មានចាស់មានក្មេងបម្រុងលួចឆ្លងដែនទៅប្រទេសថៃក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។

ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥
និងកម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃនៃវរៈសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធា វរៈ៥១៣ចំនួន ០២នាក់ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៣៩នាក់ (ស្រី១៨នាក់ កុមារ០២នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃនៃវរៈសេនាតូចលេខ៨១៥ បានបញ្ជាក់ថា>ប្រជាពលរដ្ឋដែលឃាត់បានមានទីលំនៅក្នុងខេត្ដចំនួន ០៦គឺមានដូចខាងក្រោម៖
១.តាកែវ ០៤នាក់
២.កំពង់ធំ ១៧នាក់
៣.បាត់ដំបង ១១នាក់
៤.បន្ទាយមានជ័យ ០៥នាក់
៥.ពោធិ៍សាត់ ០១នាក់
៦.ប៉ៃលិន ០១នាក់
លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃនៃវរៈសេនាតូចលេខ៨១៥ បានឱ្យដឹងថា បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តបន្ដទៅតាមនិតិវិធី៕

អត្តបទដោយ:ស៊ាង ហឿន

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com