ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បន្ទាយមានជ័យ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី១កើតខែពិសាខឆ្នាំថោះបញ្ចស័ក.២៥៦៧ត្រូវនឹងថ្ងៃទី ២០មេសា ឆ្នាំ២០២៣!

សមត្ថកិច្ចវិរ:ព្រំដែនគោក៨០៧ព្រួតគ្នាវាយតប់ទៅលើពលរដ្ឋម្នាក់ក្នុងកម្មវិធីរាំលេងឆ្នាំថ្មី នៅក្នុងវត្តហេមវន្ត័បឹងត្រកួន ដោយជាន់ហ្វ្រាងជាប់ដោះស្រាយត្រឹម១៥០០០០០រៀល

ខេត្តបន្ទាយមានជ័យ៖ កាលពីយប់វេលាម៉ោងប្រហែល១១.៣០មានករណីវាយតបគ្នារវាងសមិត្ថកិច្ចវរះព្រំដែនគោក៨០៧បឹងត្រកួនក្នុងវត្តហេមវន្ត័បឹងត្រកួនស្ថិតក្នុងភូមិត្រពាំងសំរោងជិតប៉ុស្តិ៍រដ្ឋបាលគោករមៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូលទាំងយប់។ បើតាមពលរដ្ឋបាននៅក្នុងហេតុការណ៍នោះបានបញ្ជាក់ឲ្យដឹងថា ក្នុងករណីនេះសមិត្ថកិច្ចបានវាយទៅលើបុរសម្នាក់ ជាពលរដ្ឋ ដោយសមិត្ថកិច្ចទាំងនោះស្រវឹងស្រារហើយបានចោទថា បុរសមានឈ្មោះ(ធូ)នោះឈ្លើយ ហើយស្រាប់តែទាញកៅអុីមកវាយលើឈ្មោះធូ ដោយខាងសមិត្ថកិច្ចព្រួតគ្នាវាយហើយតាមវាយដល់ផ្ទះលោកធូថែមទៀតសមិត្ថកិច្ចទាំងនោះ១ឈ្មោះសក្ត័ជាប៉ូលិសវរ:ព្រំដែនគោក៨០៧ ២.ឈ្មោះពៅប៉ូលិស៨០៧វរ:ព្រំដែនគោកដូចគ្នា។ពលរដ្ឋបានពេបជ្រាយចំពោះសមិត្ថកិច្ចថា អាងខ្លួនមានអំណាចវាយធ្វើបាបពលរដ្ឋស្លូតត្រង់ដោយគ្មានញញើតនិងច្បាប់យ៉ាងព្រៃផ្សៃបែបនេះតើច្បាប់គួដាក់ទោសបែបណាវិញ។

ក្នុងករណីសមិត្ថកិច្ចប្រើអំពើហឹង្សាវាយលើពលរដ្ឋនៅយប់ថ្ងៃ១៩.០៤.២០២៣នេះដែរលោកមេប៉ុស្តិ៍រដ្ឋបាលគោករមៀតបានប្រាប់ព័ត៌មានយើងថា បានដោះស្រាយសម្របសម្រួលគ្នាបញ្ចប់រឿងនៅវរះព្រំដែន៨០៧ត្រឹមទឹកប្រាក់១,៥០០,០០០៛(១លានហាសិបមុឺនរៀល)ប៉ុណ្ណោះ។ពលរដ្ឋលើកឡើងថា វាយបង់លុយៗ


អញ្ចឹងថ្ងៃក្រោយមិនដឹងវាយប៉ះនាក់ណាទៀតទេឲ្យលុយអត់មានទោស អាងបក្សពួកខ្លួនជាសមិត្ថកិច្ច។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com