ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃអង្គារទី៦រោចខែចេត្រឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ១១មេសា        ឆ្នាំ២០២៣!

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១១ មេសា ២០២៣ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានសំណេះសំណាលជាមួយបងប្អូនអ្នកភូមិដែលជួបប្រជុំគ្នានៅជើងភ្នំដោះក្រមុំ ក្នុងក្រុងសែនមនោរម្យ ដែលរៀបចំកម្មវិធីរំឮកវប្បធម៍ជនជាតិដើមភាគតិច ដោយឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ ត្រូវរៀនអភិវឌ្ឍន៏ខ្លួន អភិវឌ្ឍន៏ចំណេះដឹង និងរស់នៅសម្របជាមួយការវិវត្តន៍នៃសង្គមសម័យឌីជីថល។
ឯកឧត្តម ថង សាវុន បានជម្រុញដល់អ្នកពាក់ព័ន្ឋ មិនថាអង្គការក្រៅរដ្ឋាភិបាលឬមន្ត្រីរាជការ ត្រូវចូលរួមលើកកម្ពស់ស្មារតីប្រជាសហគមន៏ជនជាតិដើមភាគតិច បញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា បង្កើនការដាំដុះនិងចិញ្ចឹមសត្វតាមលក្ខណៈបច្ចេក ដើម្បីជួយជីវភាពគ្រួសារ។
ក្រៅពីការអប់រំ បង្កើនជីវភាពគ្រួសារ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានក្រើនរំឮកដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាប្រពៃណីពីដូនតា ទោះបច្ចុប្បន្នវិទ្យាសាស្ត្រទំនើប បង្កលក្ខណៈងាយស្រួលរស់នៅពិតមែន ប៉ុន្តែប្រពៃណីទំនៀមទំលាប់ យើងមិនត្រូវបំភ្លេចឡើយ។ព្រោះការរក្សាបាននូវអត្តសញ្ញាណផ្ទាល់នៃជាតិសាសន៏មួយ ក៏ជាផ្នែកទាក់ទាញនូវចំណូលយ៉ាងក្រាស់ក្រែល តាមរយៈវិស័យទេសចរណ៏ ។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net@-ការិយាល័យនិពន្ឋនាយកៈ០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com