ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កងកម្លាំង​នគរបាល ដែល​មាន​សមត្ថភាព​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់លើ​

កងកម្លាំង​នគរបាល ដែល​មាន​សមត្ថភាព​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់លើ​

ខេត្ត​រតនគិរី ៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហុក ថា​វណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា កងកម្លាំង​ដែល​មាន​សមត្ថភាព​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច នឹង​ត្រូវ​បាន​ការយក​ចិត្ត​ទុកដាក់​ពី​ថ្នាក់លើ ប៉ុន្តែ​បើ​មន្ត្រីនគរបាល​រូប​ណា​អសកម្ម​ក្នុង​ការបំពេញ​ការងារ ក៏​នឹង​ត្រូវ​បាន​ណែនាំ​អប់រំ រឺក៏​អាច​នឹង​ទទួល​នូវ​វិន័យ​ផងដែរ ។​

​ការលើកឡើង​ដូចនេះ​របស់​ឧត្តមសេនីយ៍ឯក ហុក ថា​វណ្ណ គឺ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី នា​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ទៀត​ដែរ អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូបនេះ ក៏​បាន​បញ្ជាក់ទៀតថា ជាក់ស្តែង​ដូច​ឱកាស​នេះ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​រតនគិរី ចំនួន ១៣៣ នាក់ ត្រូវបាន​តម្លើង​បុណ្យស័ក្តិ ក្នុងនោះ អធិការ​ចំនួន ៣ ស្រុក រួមមាន ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូង​មាស និង​ស្រុក​លំផាត់ ក៏​មាន​ការផ្លាស់ប្តូរ​មុខតំណែង​ផងដែរ ដោយ​អធិការ​ស្រុក​អូរយ៉ាដាវ ត្រូវបាន​តែងតាំង​ជា​ស្នងការរង​ខេត្ត និង​អធិការ​ស្រុក​អណ្តូង​មាស ត្រូវ​បាន​តែង​ជា​អភិបាល​ស្រុក​តា​វែង ដោយឡែក​អធិការ​ស្រុក​លំផាត់ ត្រូវ​ផ្លាស់​ទៅកាន់​ជា​ប្រធាន​វិរ​:​នគរបាល​ការពារ​ព្រំដែន​លេខ ២០៣ ។​

​បន្ថែម​ពី​នេះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហុក ថា​វណ្ណ ក៏​បាន​សំណូមពរ​ដល់​ស្នងការ​នគរបាល​ខេត្ត អោយ​ពិនិត្យមើល​លើ​សមត្ថភាព​ការងារ​របស់​មន្ត្រីនគរបាល​ខេត្ត រូប​ណា​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ ជាពិសេស​ចំពោះ​ការការពារ​សុវត្ថិភាព ក៏ដូចជា​ការផ្តល់​សេវា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ដើម្បី​លើក​ជាគោលការណ៍​ទៅ​ថ្នាក់លើ ក្នុង​ការរៀបចំ​ឯកសា​រ​តម្លើង​ស័ក្តិ​ជូន​មន្ត្រីនគរបាល​ដែល​មាន​ស្នាដៃ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បាន​ថ្លែងអោយដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ មន្ត្រី​នគរបាល​ក្នុង​ខេត្ត បាន​ផ្ទេរ​ចេញ​អស់​ចំនួន ២០​នាក់ ផ្ទេរ​ចូល ៨​នាក់ ត្រៀម​ចូលនិវត្តន៍ ៧​នាក់ មរណ​:​ភាព ៤​នាក់ ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ​សំណើរ​សុំ​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង តម្លើង​ឋានន្តរសក្តិ​ជូន​កងកម្លាំង​បាន​ចំនួន ៧២៤​នាក់​រួចមកហើយ រួម​ទាំង​លើក​នេះ​ចំនួន ១៣៣​នាក់​ទៀត ។​

​ទន្ទឹម​ហ្នឹង​នោះ ស្នងការ​នគរបាល​ខេត្តរតនគិរី​រូបនេះ ក៏​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម ជាពិសេស​ចំពោះ​ការលើក​ទឹក​ចំពោះ​មន្រីនគរបាលណា ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ ៕
(rachana vong  ខ្មែរ​អច្ឆរិយ​:)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com