ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃសៅរ៍ទី៣រោចខែចេត្រឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ៨មេសា        ឆ្នាំ២០២៣!

ដំណឹងរំភើប សំរាប់កីឡាករប្រដាល់Thiago ដែលប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេចជោ នាយករដ្ឋមន្រី បានឧបត្ថមប្រាក់ចំនួន20,000$ព្រមទាំងស្នើរដល់ក្រសួងពាក់ព័ន្ឋ ដើម្បីផ្តល់សញ្ជាតិខ្មែរដល់កីឡាករសញ្ជាតិប្រសុីលរូបនេះ។

រាជធានីភ្នំពេញ៖Thiago គឺជាកីឡាករប្រដាល់ក្បាច់គុនបូរាណខ្មែរ(គុនខ្មែរ)មួយរូបដែលថ្មីៗនេះមានភាពល្បីល្បាញខ្លាំងលើឆាកអន្តរជាតិ។ បន្ទាប់ពីកីឡាកររូបនេះបាស្ម័គ្រចិត្តស្ម័គ្រកាយ ហាត់គុនខ្មែរ និងបានចូលរួមផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិផងនោះ គាត់ត្រូវបានស្តាប័នWBO របស់ថៃដកហូតយកខ្សែក្រវ៉ាត់ពីរូបគាត់វិញ ថែមទាំងហាមគាត់មិនឲអោយចូលរួមការប្រកួតនានាដែលរៀបចំដោយស្ថាប័នមួយនេះទៀតផង។   ថ្ងៃនេះដែរ តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago។ ដោយសម្តេចពុកនឹងឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន $២០,០០០ និងស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីផ្តល់សញ្ជាតិខ្មែរទៅកាន់កីឡាករ Thiago បន្ថែមទៀត។ ខ្ញុំជាប្រជាជនកម្ពុជាម្នាក់ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង ពុំមានពាក្យអ្វីថ្លែងបានឡើយ ដែលសម្តេចពុកបានគិតគូរដល់សុខទុកកីឡាករ និងប្រជាជនទូទៅយ៉ាងខ្លាំងបែបនេះ។ ជាចុងក្រោយខ្ញុំបាទ តំណាងឲ្យកីឡាករ Thiago សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាសម្តេចពុកគ្រប់កាល គ្រប់វេលារាត្រីទាំងអស់។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net

@-ការិយាល័យនិពន្ឋនាយក

០១២៥០៥៣៤៤/០៨៩៨៦១៨០៨

Filed in: កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com