ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃសុក្រទី១០កើតខែចេត្រឆ្នាំខលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ៣១មិនា        ឆ្នាំ២០២៣!

 

ស្លាប់ពីរនាក់ក្នុងហេតុការណ៍ក្រឡាប់រថយន្តមួយនៅខាងឃុំពូជ្រៃ ពេជ្រាដា មណ្ឌលគិរី!!

ខេត្តមណ្ឌលគីរី ៖កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអាចម៍គោបើកក្រឡាប់ខ្លួនឯង បណ្តាលអោយមនុស្សប្រុស.ស្រី ២នាក់ ស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅ លេីដងផ្លូវជាតិ៧៦ត្រង់ចំនុចទល់មុខស្នាក់កាសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

អ្នកបេីកបរឈ្មោះ សយ ជុំ ភេទប្រុសអាយុ36ឆ្នាំជនជាតិខ្មែរមុខរបរបេីកបរទីកន្លែងកំណេីតភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានស្លា.ប់នៅកន្លែងកេីតហេតុ។

អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ភេទស្រី (ស្លា.ប់)បាត់បង់ជីវិតនៅកន្លែងកេីតហេតុ។សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់ស្រុកពេជ្រាដាធ្វេីកំណត់ហេតុនិងប្រគល់សាកសពឲទៅសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីឯស្រុកកំណេីត៕

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net

@-ការិយាល័យនិពន្ឋនាយក

០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com