ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កំពង់ស្ពឺ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី៩កើតខែចេត្រឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ៣០មិនាឆ្នាំ២០២៣!

ខេត្តកំពង់ស្ពឺ៖

នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធផ្លូវការនូវរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (Cambodia)., LTD ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីតំណាងអភិបាលខេត្តកំពង់ស្ពឺ តំណាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ២០០ នាក់។

សូមជម្រាបផងដែរថា គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (Cambodia)., LTD ដែលមានទុនវិនិយោគប្រមាណ ៧.៣ លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ដែលមានទីតាំងស្ថិតនៅនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយរោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋប្រមាណ ១៦៦ កន្លែងផងដែរ ។

#សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា
www.cambodia-automotive.org

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net

@-ការិយាល័យនិពន្ឋនាយក

០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com