ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បាត់ដំបង

ពត៌មានពីក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចេញផ្សាយថ្ងៃ៦កើតខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃអង្គា ទី២៧មិនាឆ្នាំ២០២៣

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ផ្នែកជំនាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលពាក្យបណ្តឹងពីដំណាងដើមបណ្ដឹងជាម្តាយ ឈ្មោះ សៅ ញេប ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីរំលោភសេពសន្ថវះ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០២និង ១០នាទី នៅត្រង់ចំណុចក្រុមទី០៦ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ លឹម សុខអេម ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង បានរំលោភទៅលើ ជនរងគ្រោះឈ្មោះ ថា គីមមួយ ភេទស្រី អាយុ១៥ឆ្ន្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងពីម្តាយជនរងគ្រោះកំលាំងអធិការក្រុងបាត់ដំបងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សុខអេម ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។
អធិការក្រុងបាត់ដំបងបានធ្វើការបព្ជូានទៅកម្លាំងជំនាញនៃស្នងការនរគរបាលខេត្តបាត់ដំបងចាត់ការតាមនិតិវិធី។

អត្តបទដោយៈ សាង សារុន

@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com