ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ពត៌មានពីស្រុកអូរាំង ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃ៤កើត ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃសៅរិ៍ ទី២៥មិនាឆ្នាំ២០២៣

ពាក់ព័ន្ឋជាមួយករណីសាកសពដំរីព្រៃញី១ក្បាលត្រូវបានប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សត្វដំរីព្រៃញីមួយក្បាលដែលសង្ស័យ រអិលជើងធ្លាក់ចម្រាំងភ្នំងាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាបជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ បានធ្វើការវាស់វែងសត្វដំរី បណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។
ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើការកោសល្យវិច្ឆ័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ។ ប្រភពមន្ទីរបរិស្ថានខេត្ត

 

@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com