ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តមណ្ឌលគិរី

ពត៌មានពីស្រុកអូរាំង ខេត្តមណ្ឌលគិរី

ចេញផ្សាយថ្ងៃ៤កើត ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃសៅរិ៍ ទី២៥មិនាឆ្នាំ២០២៣

សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើ ចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន សមត្ថកិច្ចពាក់ពន្ធហាក់មិនអើពើ”

មណ្ឌលគិរី÷ក្រុមឈ្មួញឈើដ៏ល្បីនិងមានឥទ្ធិពល បានធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីស្រុកអូររាំងឆ្លងយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង  ។

ប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់មកអង្គភាពយើងឲ្យបានដឹងថា មានក្រុមឈ្មួញ និងជាច្រើនបានធ្វើសកម្មភាពដឹកផលអនុផលព្រៃឈើចេញពីស្រុកអូរាំងនិងស្រុកកែវសីមា តែមិនរំខានដល់ទៅដល់មន្ត្រីពាក់ព័ន្ធ តើពួកអស់លោកកំពុងធ្វើអ្វី?? បានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនេះបំភ្លេចបំផ្លាញធនធាន សម្បត្តិធម្មជាតិយ៉ាងនេះ ឬមួយក៏ឆ្នាំងបាយរបស់អស់លោក ? មេឈ្មួញដ៏ល្បីរួមមាន:

១.លោក លីន ជាមេឈ្មួញដ៏សកម្ម២.ចែ សក់ក្រហម ជាមេឈ្មួញដ៏សកម្ម ប្រជាពលរដ្ឋបានបន្តទៀតថា ស្ថាប័នពាក់ព័ន្ធគួរតែមានការទប់ស្កាត់ខ្លះទៅ ក្រែងបានសល់ទុកបន្តដល់កូនចៅ និងទៅជំនាន់ក្រោយឲ្យបានស្គាល់ដើមឈឺទាំងអស់នេះផងទាន។

ពុំដូច្នោះព្រៃឈើនិងរលាយផុតពូជអស់ហើយជាពិសេសមន្ត្រីបរិស្ថាន លោក ស៊ីថា នាយករងដែនសីមា លោកឈាង ណាក់នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ សម្ងំធ្វើអ្វី បានបើកដៃឱ្យក្រុមឈ្មួញទាំងនេះធ្វើព្យុះភ្លៀងដឹកជញ្ជូនតាមតែអំពើចិត្តចេញពីដែនជំរករបស់អស់លោក គ្រប់គ្រង។

@ អត្ថបទដោយៈ សាត ចិន្តា
@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com