ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នុំពេញ

ចេញផ្សាយថ្ងៃទី២កើតខែចេត្រឆ្នាំខាលចត្វាស័ក.២៥៦៦ត្រូវនឹងថ្ងៃទី ២៣មិនាឆ្នាំ២០២៣!

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ​ និងសង្កាត់កោះដាច់​ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ បំពានទៅលើដីច្រាំងទន្លេមេគង្គ​ ដែលជាដីសាធារណៈរបស់រដ្ឋ​ ស្ថិតនៅក្នុងភូមិរនះ​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​ នាថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២៣​ វេលាម៉ោង ៨:៣០​ នាទីព្រឹក។

ករណីការស្ថាបនាច្រាំង​ខុសច្បាប់ខាងលេីនេះ​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ បានបញ្ជាក់​ថា​ បន្ទាប់ពីបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈភព៧៣៧២៧​ ឃេីញថាដីកម្មសិទ្ធិមានទំហំ ៨៣៣៨​ម៉ែត្រក្រឡា​ ហេីយការកាន់កាប់របស់ឈ្មោះ​ ឡាន​ ពីវិន​ លើសពី ដីក្នុងប័ណ្ណទំហំ១២៦៥២​ម៉ែត្រក្រឡា​ និងបានចាក់ដីចូលជ្រៅទៅក្នុងទន្លេទំហំ១១២៤៦ម៉ែត្រក្រឡា។

សូមបញ្ជាក់ថាការចាក់ដីចូលទន្លេស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះគឺម្ចាស់ដីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ​ ហេីយមិនបានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញនោះទេ ។

ក្នុងករណីនេះ​ ខ្ញុំបានណែនាំដូចខាងក្រោម៖
-តម្រូវឱ្យម្ចាស់ដីដែលបានចាក់ដីចូលទន្លេដេីម្បីសាងសង់ច្រាំងបំពានខាងលេី​ ត្រូវបញ្ឈប់ជាបន្ទាន់​ បេីពុំនោះទេ​ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងមុឺងម៉ាត់បំផុត
-ណែនាំឱ្យម្ចាស់ដីខាងលេីគ្រប់គ្រង​ និងស្នេីសុំសាងសង់​អ្វីមួយតែលេីដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ​ ៨៣៣៨.៥២ម៉ែត្រក្រឡា
-ចំណែកដីទំហំ​ ១២៦៥២​ ម៉ែត្រក្រឡា​ដែលជាដីច្រាំង​ដុះ​ និងដីដែលបានចាក់ដីចូលជ្រៅទៅទន្លេខុសច្បាប់ទំហំ​ ១១២៤៦ម៉ែត្រក្រឡា​ ត្រូវទុកជាសម្បត្តិរដ្ឋ​ដេីម្បីបម្រេីជាប្រយោជន៍សាធារណៈ​ ករណីជនទាំងឡាយណាចង់ប្រេីប្រាស់ដីនេះ​ លុះត្រាតែស្នេីសុំទៅរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។

@ធ្វើសេចក្តីរាយការណ៍ដោយអង្គភាពគេហទំព័រ”ខ្មែរអច្ឆរយ:” http://khpress.net

@-ការិយាល័យនិពន្ឋនាយក

០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com