ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខេត្តបន្ទាយមានជ័យ

ពត៌មានពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃ១៥រោច ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២១មិនាឆ្នាំ២០២៣

ជនជាតិចិនអស់លាក់ចាប់មនុស្សបង្ឃាំងដាក់ក្នុងរថយន្តបំរុងនឹងយកទៅជំរឹតចៃដន្យបើកបុករឺមកកង់បីត្រូវពលរដ្ឋនាំគ្នាពន្ធ័ជាប់ប្រគល់ឲ្យប៉េអឹមក្រុងប៉ោយប៉ែត!!

ខេត្តបន្ទាយមានជ័យ៖ ដោយសារកម្មពារទាន់ហន់ កាលពីវេលាម៉ោងប្រហែល១១ជាងថ្ងៃត្រង់ ត្រូវនិងថ្ងៃទី២០.ខែមិនាឆ្នាំ២០២៣ បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថាមានរថយន្ត១គ្រឿងម៉ាក LEXUS RX330ពណ៌ស បានបើកមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតមកបុកនិងម៉ូតូរឺមកកង់បីដែឈប់តាមចិញ្ចើមផ្លូវជាតិលេខ៥ ខាងលិចវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បុកចំពេញមួយទំហឹងបណ្តាលឲ្យរថយន្តមានការខូចខាតយ៉ាងតំណំ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទៅសួរនាំក៏ស្រាប់តែមានជនរងគ្រោះដែលនៅក្នុងរថយន្តស្ទុះស្រែកថាឲ្យជួយផងៗ(ជាភសារថៃ ) ដោយប្រាប់ថាពួកគាត់ទាំង៥នាក់នេះត្រូវបានជនជាតិចិនដាក់ថ្នាំចាប់បញ្ជូនទៅកន្លែងផ្សេងដើម្បីជំរិត។ នេះបើយោងតាមប្រភពសំម្តីពលរដ្ឋខ្មែរដែលចេះភាសារថៃហើយបាននៅក្នុងហេតុការណ៏នោះបានបង្ហើបឲ្យអ្នកសារព័ត៌មានយើងដឹងដែរថាមានអាវុធដូចជាកាំបិតបាំងតោប្រលាក់ដោយឈាមថែមទៀតផង។
ក្រោយមកបងប្អូនបានរាយការណ៏ទៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតភ្លាមៗដើម្បីឃាត់និងនាំខ្លួនទៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថ!!!

ក្នុងករណី ជនជាតិចិន បើកបរទៅបុកកង់បីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បានដឹកមនុស្សនិងបង្ឃាំងប្រុងចាប់នាំទៅជំរឹតមានស្ត្រី៥នាក់ មានទាំងថៃនិងខ្មែរ ចិនផងនោះ ខាងសារព័ត៌មានយើងទទួលបានព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជារការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា សុំណុំរឿងចាប់ជំរិតរួមនិងជនជាតិចិនដែល

ជាអ្នកប្រព្រឹត្តិរូបនោះ គឺមិនពិតទេ វាគ្រាន់តែជារឿងជម្លោះក្នុ ងក្រុមការងារ និងនាំគ្នាឈ្លោះប្រតាយប្រតប់ធ្វើឲ្យបើកបរទៅបង្ករគ្រោះថ្នាក់ចរាចរណ៏និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណោ:។
ហើយលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជារការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា សុំណុំរឿងនេះ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជូនមកដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃ២១.០៣.២០២៣នេះហើយ និងត្រៀមបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃ២២.០៣.២០២៣ដើម្បីបន្តនិតិវិធីច្បាប់។

ពលរដ្ឋទូរទាំងក្រុងប៉ោយប៉ែតបានលើកឡើងថា ក្នុងករណីដែលជនជាតិចិនចាប់បង្ឃាំងនាំយកមនុស្សទៅជំរិតផុយៗបែបនេះបានកំពុងធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុវិត្ថភាពកូនៗពួកគាត់ដែលធ្វើការជាបុគ្គលិកកាសុីណូ។ ពួកគាត់បានបន្តថា នេះដោយសារតែចៃដន្យអាក្រក់រថយន្តបានបើកទៅបុកកង់បី ចុះបើមិនបុកតើជនរងគ្រោះទាំងនោះនិងក្លាយទៅជាអ្វី!!!

ពលរដ្ឋសុំសំណូមពរដល់សមិត្ថកិច្ចទាំងចរាចរណ៌ទាំងសមិត្ថកិច្ចជំនាញផ្នែកពិនិត្យក្បាលរថយន្តតាក់សុី និងគ្រប់ជំនាញត្រូវរឹតបន្តឹងចំពោះអ្នកបើកបរដែលជាជនជាតិចិនមិនមានសិទ្ធទិញរថយន្តមកបើកបរលើទឹកដីខ្មែរនោះឡើយ!!!។

 

@ អត្ថបទដោយៈ សាង ហឿន
@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com