ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មណ្ឌលគិរី

ព័ត៌មានពីមណ្ឌលគិរី ស្រុកកោះញែក
___
ចេញផ្សាយថ្ងៃអង្គារ៨រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣!

ខេត្តមណ្ឌលគិរី ល្បែង ភ្នាល់ចាក់លុយរាប់លានរៀល មាន់ជល់ ខ្នាយដែក ជាឆ្នាំងបាយរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ស្រុកកោះញែកខេត្តមណ្ឌលគិរី ឬ?? ទើបមិនបង្ក្រាបសោះឡើយនោះ។
ចេញផ្សាយថ្ងៃទី 11 ខែមីនាឆ្នាំ 2023

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្នាក់ងាររបស់យើងប្រចាំនៅស្រុកកោះញែក បានឲ្យដឹងថា មេល្បែងជល់មាន់ ចាក់លុយរាប់លានរៀលនោះ។ លឺថា ខ្សែសមត្ថកិច្ច ដែលមានរថយន្តមានស្លាកលេខដូចក្នុងរូបថតដែលយើងបានបង្ហោះ។

ទីតាំងដែលក្រុមការងារយើងថតបានពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៤នឹង៤៤នាទីស្ថិតនៅចំណុចខាងត្បូងភ្នំក្រោល ឃុំ សង្គមថ្មី ស្រុកកោះញែក (សូមពិនិត្យមើលរូបថត)។

បើកើតល្បែងស៊ីសងនេះហើយ ប្រជាពលរដ្ឋខ្លះឈ្លោះទាស់ទែងគ្នា កើតអំពើហិង្សាក្នុងគ្រួសារដោយសារ កូនកំព្រាឪពុក ស្ត្រីមេម៉ាយជីវភាពក្រខ្សត់ ល្បែងស៊ីសង។
ចោរលួចឆក់ប្លន់ បទល្មើសកើតឡើងក៏ដោយសារល្បែងស៊ីសង។
ដូច្នេះប្រជាពលរដ្ឋនិងភរិយាដែលមានប្ដីញ្ញាណល្បែង សូមសំណូមពរទៅដល់ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី។
លោកស្នងការ លោកមេបញ្ជាការកងរាជវុធហត្ថខេត្តមណ្ឌលគិរី ជាពិសេសសំណូមពរ ទៅ ដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមមេត្តាជួយចាត់កម្លាំងឲ្យចុះទៅបង្ក្រាប និងទប់កាត់ លុបបំបាត់ចោលផងទាន។
បើសង្ឃឹមទៅលើកងកម្លាំងមន្ត្រីមានសមត្ថកិច្ចនៅក្នុងស្រុកកោះញែក គឺមិនមានប្រសិទ្ធភាពទេ ព្រោះថា ជាសាច់ញាតិ ជាឆ្នាំងបាយរបស់ មន្ត្រី ខិលខូចទាំងអស់នោះ។
អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំចុះផ្សាយ ក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះមិនមានចេតនា ចង់មួលបង្កាច់បង្ខូចឈ្មោះ ដល់មន្ត្រី ទាំងអស់នោះទេ ។ អង្គភាពសារព័ត៌មានយើងចុះផ្សាយ ក្នុងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នាំសារពីពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំ។ នាំសារពីថ្នាក់ដឹកនាំ ជូនដល់ពលរដ្ឋ។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ឡើយ។ ក្នុងការចុះផ្សាយនេះ បើសិនអស់លោកមន្ត្រី មួយចំនួនតូចព្រឹត្តិកម្មចង់ បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជា។

សូមបញ្ជាក់ផងដែរថា មន្ត្រីខិលខូចនៅក្នុងស្រុកកោះញែកមាន មួយចំនួនតូចទេ… មន្ត្រី ដែលល្អៗ គឺ មានច្រើនណាស់។ ហើយក៏សុំកោតសរសើរដល់មន្ត្រីល្អៗដែលមានស្នាដៃបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋអស់ពី កម្លាំងចិត្ត អស់ពីកម្លាំងកាយកន្លងមក។

ក្នុងករណីល្បែងមាន់ជល់នេះ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣នេះ វេលាម៉ោង០៤នឹង៣០នាទី លោកអធិការកោះញែក បានឲ្យដឹងតាមទូរស័ព្ទថា លោករវល់ជាប់ប្រជុំ..ហើយបានទទួលដំណឹងពីក្រុមការងារ រាយការណ៍ជូន.ហើយក៏លោកចាត់កម្លាំងឲ្យកូនចៅចុះទៅត្រួតពិនិត្យមើល ក៏ប៉ុន្តែមិនទាន់បានទទួលរបាយការណ៍ពីកូនចៅទេ៕

@ អត្ថបទដោយៈ សាត ចិន្តា
@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com