ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ពត៌មានពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃ៥រោច ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦

ប៉ូលិសអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើការចាប់បញ្ជូនជនជាតិថៃពីប្រទេសកម្ពុជា ចំនួន១៩នាក់ ស្រី០៧នាក់ ទៅប្រទេសដើមវិញ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ទី១១ ខែមិនា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១២:១៥នាទី មន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើការប្រគល់ និងបញ្ជូនចេញពីប្រទេសកម្ពុជា នូវជនជាតិថៃចំនួន១៩នាក់ ស្រី០៧នាក់ពាក់ព័ន្ធដោយបានលួចចូលមកស្នាក់នៅធ្វើការងារ ដោយខុសច្បាប់ នៅកម្ពុជាត្រូវបានការិយាល័យអនុវត្ត នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី វ៉ែន ចាន់តារ៉ាវុធ ឋានៈ នាយផ្នែក ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ បានចុះស្រាវជ្រាវរកឃើញ។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA THONPRANG នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិ ខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ធាយមានជ័យ។

សូមបញ្ជាក់ផងដែថា ជនជាតិថៃដែលមករស់នៅកម្ពុជាខុសច្បាប់ទាំងនេះត្រូវបានចាប់បញ្ជូនទៅប្រទេសខ្លួនវិញ ក៏ប៉ុន្តែហាក់ដូចជាពុំដែលមានសំណួនិងបានចំលើយណាមួយដែលបញ្ជាក់ថា ជនជាតិថៃទាំងនោះបានចូលមកស្រុកខ្មែរតាមច្រកណាតំបន់ណាពីសមិត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាម្តងឡើយនោះទេ!!!

@ អត្ថបទដោយៈ សាង ហឿន
@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com